គណបក្សកាន់អំណាចរយៈពេលជាង៦៦ឆ្នាំនៅក្នុងប្រទេសសិង្ហបុរី បន្តឈ្នះសម្លេងឆ្នោតភ្លូកទឹកភ្លូកដី ដែលធ្វើឲ្យលោក Lawrence Wong ក្លាយជានាយករដ្ឋមន្រ្តីថ្មី

លទ្ធផលបោះឆ្នោតនៅប្រទេសសិង្ហបុរីនឹងក្លាយជាកត្តាជំរុញបន្ថែមនូវភាពជាអ្នកដឹកនាំរបស់នាយករដ្ឋមន្ត្រី Lawrence Wong នៅលើដំណើរជីវិតលើឆាកនយោបាយក្រោយពីការបោះឆ្នោតជាលើកដំបូងរបស់លោកចាប់តាំងពីលោកចូលកាន់តំណែងក្នុងជួររដ្ឋាភិបាលកាលពីមួយឆ្នាំមុន។ ក្រោយពីទទួលលទ្ធផលយ៉ាងភ្លូកទឹក ភ្លូកដីមក លោក Wong បានប្រាប់អ្នកគាំទ្រថា “យើងខ្ញុំសូមថ្លែងអំណរគុណម្តងទៀតម្តងទៀតសម្រាប់ជំនឿជាក់លើគណបក្សលោកក្នុងអាណត្តិដ៏រឹងមាំដែលអ្នកទាំងអស់គ្នាបានជ្រើសរើសនៅពេលនេះ។ លោកបានបន្ថែមថា៖ យើងខ្ញុំនឹងគោរពនូវការសម្រេចចិត្ត និង សេចក្តីជឿទុកចិត្ត ដែលប្រជាជនបានផ្តល់ឲ្យយើងខ្ញុំ ដោយការខិតខំកាន់ឲ្យបានកាន់ខ្លាំងជាងមុនសម្រាប់អ្នកទាំងអស់គ្នា»។ គណបក្សសកម្មភាពប្រជាជន ឬ PAP ដែលបាននឹងកំពុងឈានទៅរកការកាន់អំណាចបន្តអស់រយៈពេលជាយូរមកហើយក្នុងប្រទេសសិង្ហបុរីបានទទួលសម្លេងរបោះឆ្នោតយ៉ាងច្រើនលើសលប់ និង បន្តការគ្រប់គ្រងរបស់ខ្លួនជាង៦៦ឆ្នាំកន្លងមកហើយដែរ បន្តពីមេដឹកនាំជំនាន់មុនៗរបស់ពួកគេ។ គណបក្ស PAP បានទទួលអាសនៈចំនួន ៨៧ ក្នុងចំណោមអាសនៈសភាសរុបចំនួន៩៧ ដោយសម្លេងសេសសល់ បានទៅលើគណបក្សកម្មករប្រឆាំងប៉ុណ្ណោះ។ លទ្ធផលបោះឆ្នោតដ៏មានប្រជាប្រិយភាពរបស់ PAP បានកើនឡើងដល់ ៦៥.៦% កើនឡើងពីកម្រិតទាប ជិតកំណត់ត្រា ៦១% នៅក្នុងការស្ទង់មតិកាលពីឆ្នាំ ២០២០។ ក្រុមអ្នកវិភាគបាននិយាយថា ការអំពាវនាវរបស់លោក Wong សម្រាប់អាណត្តិថ្មីដ៏ខ្លាំងក្លានេះ ធ្វើឡើងដើម្បីអំពាវនាវនិងដឹកនាំប្រទេសសិង្ហបុរីដែលពឹងផ្អែកភាគច្រើនលើវិស័យពាណិជ្ជកម្មតាមរយៈស្ថានភាពចលាចលផ្នែកសេដ្ឋកិច្ច បន្ទាប់ពីការដំឡើងពន្ធគយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ចំពោះប្រទេសប្រទេសសិង្ហបុរីដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ