ខេត្តព្រះសីហនុ បើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា»

រសៀលថ្ងៃចន្ទទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា» រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅទីលានសម្តេចតេជោ (ពយតាមូង) ក្រុងព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្តម ណាត់ថៈផុង សាងគុលឆិត (Natthapong Sanguanchit) អភិបាល ខេត្តត្រាត ប្រទេសថៃ អគ្គកុងស៊ុល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម នៅលើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារៈនាទិសនិរតី» និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ព្រឹត្តិការណ៍នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ១.បង្កើនការទាក់ទាញទេសចរឪ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើន និងស្នាក់នៅយូរថ្ងៃ ។
២.ជម្រុញការផ្សព្វផ្សាយផលិតផល និងសក្ការនុពលទេសចរណ៍។
៣.ជម្រុញការផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិខ្មែរ។
៤.ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មកាន់តែមានការរីកចម្រើន។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្មអមដោយការប្រគុំតន្ត្រី ការសម្ដែងសិល្បៈ ការបង្ហាញទស្សនីយភាពវប្បធម៌ និងការតាំងពិព័រណ៍ផលិតផលនានាផងដែរ ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា» វិស័យទេសចរណ៍កម្ពុជា គឺជាវិស័យអាទិភាពមួយដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រសិទ្ធនាមថា ជាមាសបៃតង ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជា ពលរដ្ឋ ព្រមទាំងគាំទ្រដល់ការអភិរក្សធនធានធម្មជាតិ វប្បធម៌ដ៏សម្បុបែបធ្វើឪ្យប្រទេសកម្ពុជា រក្សាបានសុខសន្តិភាព មានស្ថេរភាពនយោបាយពេញលេញមានការអភិវឌ្ឍលើគ្រប់វិស័យ បន្តអនុគ្រោះដល់ការវិនិយោគ និងការរីកចម្រើនក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលចាត់ទុកវិស័យទេសចរណ៍ គឺជាបន្ទល់សេដ្ឋកិច្ចមួយសំខាន់ ក្នុងនោះបានចូលរួមចំណែកប្រមាណជា ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ ការដាក់ ចេញផែនការយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ ដែលមានផែនការជាក់លាក់ និងយុទ្ធនាការជាច្រើនជួយជំរុញសន្ទុះវិស័យទេសចរណ៍សំដៅចូលរួមសម្រេចឪ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ សូមចូលរួមអបអរសាទរសមិទ្ធផលជាច្រើនដែលខេត្តព្រះសីហនុសម្រេចបាន ក្នុងនោះមាន ជ័យលាភីទីក្រុងស្អាត ជ័យលាភីទីក្រុងទេសចរណ៍គ្នានផ្សែងបារី ផ្ការំដួលបីទង ជ័យលាភីលេខ១ ចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៣ ជ័យលាភីបង្គន់សាធារណស្តង់ដារអាស៊ាន ស្បាម៉ាហ្សាស្តង់ដារអាស៊ាន និងសហគមន៍ទេសចរណ៍ស្តង់ដារអាស៊ានផងដែរ ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា តាមការព្យាករណ៍ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជា អាចទទួលភ្ញៀវទេសចរអន្តរជាតិ ៨០ម៉ឺននាក់ និងទេសចរជាតិប្រមាណ ៨លាននាក់ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ រំពឹងថា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤៥ម៉ឺននាក់ និងភ្ញៀវទេសចរជាតិ ប្រមាណ ៤លាននាក់ សូមបងប្អូនប្រជាពលរដ្ឋចាប់យកអត្ថប្រយោជន៍ឪ្យបានច្រើនជាអតិបរិមាលើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ លទ្ធផលដែលផ្តើមចេញខាងលើ គឺជាកិច្ចសហ ប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងវិស័យឯកជន ព្រោះវិស័យទេសចរណ៍ ជាវិស័យដែលមានប្រទាក់ក្រឡាគ្នា ដែលទាមទារឪ្យមានការចូលរួមពីគ្រប់ភាគីទាំងរដ្ឋ និងឯកជន ថ្នាក់ជាតិ ក្រោមជាតិ និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិដោយឈរលើអភិក្រមតួអង្គតែមួយ លើគោលការណ៍គ្រឹះទេសចរណ៍ផ្សាភ្ជាប់ទៅនឹងទឹកដី រក្សាឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងរក្សាកេត្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង។ ក្រសួងទេសចរណ៍បានដាក់ចេញនូវសសរស្តម នៃកិច្ចសហ ប្រតិបត្តិការចំនួន៥ ក្នុងនោះមានដូចជា ១.កិច្ចសហប្រតិបត្តិការជាមួយអន្តរក្រសួង ស្ថាប័ន ២.កិច្ចសហ ប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ សាលារដ្ឋបាលខេត្តទាំង២៤ ៣.កិច្ចសហប្រតិបត្តិការស្ថានឯក អគ្គរដ្ឋទូត ស្ថានឯអគ្គរាជទូតបរទេសប្រចាំកម្ពុជា ដៃគូរអភិវឌ្ឍ ស្ថានឯកអគ្គរដ្ឋទូតកម្ពុជា ស្ថានកុងស៊ុលកម្ពុជានៅបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងតំនប់អាស៊ាន និងពិភពលោក ៤.កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនក្នុងស្រុក និងក្រៅស្រុក ៥.