ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរ ជិត ៤ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ រយៈពេលបីថ្ងៃ

តាកែវ៖ រយ:ពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាក់ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ខេត្តតាកែវ មានទេសចរចូលមកសម្រាកកម្សាន្ត និងស្នាក់នៅ ជិត ៤ម៉ឺននាក់ នៅតាមរមណីយដ្ឋានទាំង ១៣កន្លែង នៅទូទាំងខេត្ត។ នេះបើយោតាមរបាយការណ៍របស់ លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានផ្ដល់អោយនាព្រឹកថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០២៤នេះ។

លោក ឈូក ប៊ុនថន ប្រធានមន្ទីរ បានបន្តថា ចំពោះស្ថានភាពទូទៅនៅរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងទីតាំងផ្តល់សេវាស្នាក់នៅក្នុងខេត្តមានភាពល្អប្រសើ មិនមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។ ហើយចំពោះសេវាស្នាក់នៅ សេវាម្ហូបអាហារ ក្នុងឱ្យកាសនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃកន្លងមកនេះ មិនមានការតម្លើងថ្លៃណាមួយមិនសមរម្យនោះឡើយ។

សូមជម្រាបជូនដែរថា នៅទូទាំងខេត្តតាកែវ មានរមណីយដ្ឋាន ប្រវត្តិសាស្រ្ត ធម្មជាតិ និងកែឆ្នៃ សរុបចំនួន ១៣កន្លែង បានទទួលភ្ញៀវទេសចរ ជាតិ ៣៧,០១៦នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៣៥១នាក់ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៤នេះរួមមាន៖

១/ រមណីយដ្ឋាន ទន្លេបាទី មានភ្ញៀវទេសចរ ជាតិ ៣,៥៤៩នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ៣៤នាក់។
២/ រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅ មានភ្ញៀវទេសចរ ជាតិ ៥,៦៦៥នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ១៨នាក់។
៣/ រមណីយដ្ឋានភ្នំជីសូរ្យ មានភ្ញៀវទេសចរ ជាតិ ៤,៤៨៤នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ៣១នាក់។
៤/ រមណីយដ្ឋានភ្នំដា មានភ្ញៀវទេសចរ ជាតិ ៨១៦នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០ នាក់ ។
៥/ រមណីយដ្ឋានភ្នំបាយ៉ង់កោរ មានភ្ញៀវទេសចរ ជាតិ ១,០៦១នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ៩នាក់។
៦/ រមណីយដ្ឋាន ជ្រោះផ្អោក មានភ្ញៀវទេសចរ ជាតិ ៨,៤៩៧នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០នាក់។
៧/ រមណីយដ្ឋាន ភ្នំជីតាពេជ្រ មានភ្ញៀវទេសចរ ជាតិ ៨៣៦នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០នាក់។
៨/ រមណីយដ្ឋានភ្នំខ្លែង មានភ្ញៀវទេសចរ ជាតិ ១,០៦៣នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០នាក់។
៩/ មណ្ឌលក្រាំងតាចាន់ មានភ្ញៀវទេសចរ ជាតិ ៣៣៤នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០នាក់។
១០/ រមណីយដ្ឋាន កំពូលពេជ្រ មានភ្ញៀវទេសចរ ជាតិ ២,៦៥៩នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ០នាក់។
១១/ រមណីយដ្ឋានត្រីមាស មានភ្ញៀវទេសចរ ជាតិ ១,០៣០នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ១៥នាក់។
១២/ វត្តពុទ្ធគិរីកម្ពុជា មានភ្ញៀវទេសចរ ជាតិ ៣,៣៩៤នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ៨៧នាក់។
១៣/ មណ្ឌលកំសាន្តដូនកែវ មានភ្ញៀវទេសចរ ជាតិ ៣,៦២៨នាក់ និងភ្ញៀវទេសចរ អន្តរជាតិ ១៥៧នាក់ ៕