ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឧបត្ថម្ភព្រឹត្តិការណ៍កីឡាជាតិ នាចុងខែតុលាខាងមុខនេះ

ដើម្បីអបអរសាទរកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤  ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានភេសជ្ជៈកីឡា វី អាកទីវ ចូលរួមឧបត្ថម្ភព្រឹត្តិការណ៍កីឡាដ៏ធំ ​ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០តុលា ដល់ថ្ងៃទី ៨វិច្ឆិកានេះ។  

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី តែងតែចូ​លរួមឧបត្ថម្ភកម្មវិធីប្រកួតកីឡា ក្នុងគោលបំណងបន្តបណ្តុះបណ្តាលសមត្ថភាពកីឡាករវ័យក្មេងដែលជាទំពាំងស្នងឫស្សីរបស់យើង និងជម្រុញឲ្យយុវជនកម្ពុជាស្រឡាញ់កីឡា និងសុខភាព។

ដោយឡែក ពិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៦ល្ងាចក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ 

គួររំលឹកថា ព្រឹត្តិការណ៍កីឡាដែលធ្វើរៀងរាល់ ២ឆ្នាំម្ដងនេះ ត្រូវបានធ្វើឡើង៣លើករួចហើយ ដែលលើកទី១នៅឆ្នាំ២០១៦ លើកទី២នៅឆ្នាំ២០១៨ និងលើកទី៣ នៅឆ្នាំ២០២២ ដែលលើកទី៤នេះ ក្រសួងអប់រំ បានដាក់ចំនួន៣៦ប្រភេទកីឡា លើ២៨៣វិញ្ញាសា និង ៧ប្រភេទកីឡា លើ៤៤វិញ្ញាសា សម្រាប់អត្ដពលិកប៉ារ៉ាឡាំពិក។