ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជំរុញលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុនពិចារណា ពិនិត្យលទ្ធភាពក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជំរុញលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុនពិចារណា ពិនិត្យលទ្ធភាពក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកម្ពុជាផងដែរ ដើម្បីច្បាមយកផលប្រយោជន៍ពីយុទ្ធសាស្ត្រប្រទេសបូក ដូចជា ថៃបូកមួយ ចិនបូកមួយ វៀតណាមបូកមួយ។ នេះជាការលើកឡើង ក្នុងពេលអញ្ជើញជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុនសំខាន់ៗរបស់ជប៉ុន ក្នុងកម្មវិធីផ្គូផ្គងវិនិយោគជាមួយសមាគមឧកញ៉ាកម្ពុជានៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកាលានុវត្តន៍ភាពក្នុងវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា ដែលកំពុងរង់ចាំវិនិយោគិនពីគ្រប់ទិសទី ជាពិសេសវិនិយោគិនជប៉ុន ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន ក៏ដូចជាមានប្រសិទ្ធភាពសម្រាប់លើកកម្ពស់ផលិតភាពក្នុងខ្សែច្រវាក់ផលិត ដោយធ្វើអានុភាវូបនីយកម្មគោលនយោបាយនានាពាក់ព័ន្ធនឹងវិនិយោគប្រកបដោយភាពអនុគ្រោះសម្រាប់ជំរុញការវិនិយោគឱ្យកាន់តែមានប្រសិទ្ធផលសេដ្ឋកិច្ចខ្ពស់។ ការតភ្ជាប់សមត្ថភាពផលិតក្នុងតំបន់ក៏ជាលទ្ធភាពចម្បងដែលលោកបានជំរុញលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុនពិចារណា ពិនិត្យលទ្ធភាពក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកម្ពុជាផងដែរ ដើម្បីច្បាមយកផលប្រយោជន៍ពីយុទ្ធសាស្ត្រប្រទេសបូក ដូចជា ថៃបូកមួយ ចិនបូកមួយ វៀតណាមបូកមួយ៕