ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយអង្គការ ឆាលហ្វានកម្ពុជា រៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសម្ភារៈឧបទ្ទេស សម្រាប់បណ្តុះបណ្តាលអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសម្ភារៈឧបទ្ទេស សម្រាប់បណ្តុះបណ្តាលអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ នៅព្រឹកថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានសហការជាមួយអង្គការ ឆាលហ្វានកម្ពុជា រៀបចំនូវឯកសារមេរៀន និងសម្ភារឧបទ្ទេស សម្រាប់បណ្តុះបណ្តាល អំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ។ ឯកសារមេរៀន និងសម្ភារឧបទ្ទេសដែលជាសមិទ្ធផលនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រួមមាន សៀវភៅសម្រាប់បណ្តុះបណ្តាលគ្រូបង្គោល សៀវភៅសម្រាប់បណ្តុះបណ្តាលអ្នកមានវិជ្ជាជីវៈសង្គមកិច្ច សៀវភៅសម្រាប់បណ្តុះបណ្តាលឳពុកម្តាយ អាណាព្យាបាល និងអ្នកថែទាំ និងសៀវភៅមេរៀនសម្រាប់បណ្តុះបណ្តាលកុមារវ័យជំទង់ និងយុវជនជាដើម ដោយក្រសួង ស្ថាប័ន និងអង្គការមិនមែនរដ្ឋាភិបាលដែលមានបំណងយកសៀវភៅបណ្តុះបណ្តាលដែលបានរៀបចំហើយនេះ ទៅបណ្តុះបណ្តាលបន្តដល់ក្រុមគោលដៅរបស់ខ្លួន សូមទាក់ទងមក អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដើម្បីផ្តល់ជូននូវការបណ្តុះបណ្តាលគ្រូបង្គោលជាមុនសិន និងបច្ចេកទេសក្នុងការប្រើប្រាស់សម្ភារៈទាំងអស់ខាងលើនេះ។
ឯកឧត្តម ឲ្យដឹងទៀតថា សកលភាវូបនីយកម្ម និងការវិវត្ត នៃបច្ចេកវិទ្យាព័ត៌មាន គឺជាមធ្យោបាយដ៏ស័ក្តិសិទ្ធមួយដែលធ្វើឱ្យកុមារ ក៏ដូចជាប្រជាជននៅលើពិភពលោកបានខិតជិតគ្នា និងអាចទំនាក់ទំនងសហការគ្នាយ៉ាងល្អប្រសើរ និងរួមគ្នាដោះស្រាយគ្រប់បញ្ហា រួមទាំងការសិក្សាអប់រំរបស់កុមារ និងយុវវ័យទាំងនៅទីក្រុង និងជនបទ ។ តែចរន្តសកលភាវូបនីយកម្ម និងការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាន ក៏មានជ្រុងអវិជ្ជមានមួយចំនួនដែលពាក់ព័ន្ធនឹងការប្រើប្រាស់ខុសគោលដៅ និងដោយមានការជ្រៀតចូល ពីក្រុមឧក្រឹដ្ឋជនឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ និងប្រាសចាកពីគន្លងសីលធម៌ ដោយបង្កើតឱ្យមានការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារ និងឧក្រឹដ្ឋកម្មគ្រប់រូបភាពដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកុមារកម្ពុជាផងដែរ ។ ដោយមើលឃើញពីហានិភ័យទាំងអស់នេះ កម្ពុជាបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ WePROTEC នៅទីក្រុងអាប៊ុយដាប៊ី ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងសកម្មភាពទប់ស្កាត់ការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងបានចូលជាសមាជិកនៃប្រទេសភាពជាដៃគូសកលដើម្បីលុបបំបាត់អំពើហិង្សាលើកុមារកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយ បានប្តេជ្ញាចិត្តលើការផ្តួចផ្តើមដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ឆ្នាំ២០៣០។
ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងថា ការកសាងឯកសារមេរៀន និងសម្ភារឧបទ្ទេសសម្រាប់ការបណ្តុះបណ្តាលនេះ គឺជាការដកស្រង់នូវគម្រូមេរៀនសុវត្ថិភាពកុមារ តាមប្រព័ន្ធអនឡាញដែលប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក បានអនុវត្តចាប់តាំងពីឆ្នាំ២០១៨ កន្លងមក តាមរយៈគម្រោង Swipe Safe របស់ អង្គការឆាលហ្វាន។ ជាពិសេស អ្នកទទួលបានការបណ្តុះបណ្តាល អាចយល់ដឹងពីការស្វែងរកជំនួយ នៅពេលប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ តាមប្រព័ន្ធអនឡាញ ក្នុងនោះក៏បានដាក់ឱ្យអនុវត្តសាកល្បងនៅខេត្តចំនួន៣គឺ ខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តក្រចេះ ដើម្បីប្រមូលធាតុចូល និងមតិកែលម្អបន្ថែមលើ