ក្រសួងអប់រំ យុវជន និងកីឡា បើកវគ្ករៀនបំប៉នសមត្ថភាពត្រៀមបាក់ឌុប Live Teaching ចាប់ពីខែមករានេះតទៅ ដែលរៀបចំដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការ អប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា

មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគំនិតផ្ដួចផ្ដើមពីឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រូឧទ្ទេសនៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីផ្ដល់ជូនការបង្រៀនបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងដោយឥតគិតថ្លៃ តាមរយៈការផ្សាយផ្ទាល់នៅក្នុងគេហទំព័រ ឬកម្មវិធីសិក្សាទូរសិក្សា – Duraseksa ដោយគម្រោងនេះត្រូវបានដាក់ ឈ្មោះថា «ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System»។

គួរបញ្ជាក់ផងដែរថា ការផ្សាយផ្ទាល់វគ្គបំប៉នសមត្ថភាពត្រៀមបាក់ឌុប Live Teaching ដែលប្អូនៗ អាចសិក្សាដោយឥតគិតថ្លៃ និងសិក្សាផ្ទាល់ជាមួយលោកគ្រូនៅវិទ្យាល័យឥន្ទ្រទេវី និងសិក្សាជាក្រុមតាមរយៈការផ្សាយផ្ទាល់នៅវិទ្យាល័យគោលដៅសរុបចំនួន ៦៩ វិទ្យាល័យទូទាំងរាជធានី-ខេត្ត ដូចជា៖   វិទ្យាល័យឥន្ទ្រទេវី, វិទ្យាល័យកំបូល,  វិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង, វិទ្យាល័យទឹកល្អក់, វិទ្យាល័យព្រែកឯង, វិទ្យាល័យបឹងប្រីយ៍, វិទ្យាល័យជាស៊ីមចំរើនរដ្ឋ, វិទ្យាល័យហ៊ុនសែនប៉ិនរានីច្បារអំពៅ, វិទ្យាល័យហ៊ុនសែនពញាពន់, វិទ្យាល័យហ៊ុនសែន ១មិថុនា, វិទ្យាល័យក្រពុំឈូក, វិទ្យាល័យ សអ ព្រៃមេលង, វិទ្យាល័យ ហស កោះអណ្តែត, វិទ្យាល័យគិរីវង់, វិទ្យាល័យ សអ ទន្លាប់, វិទ្យាល័យ សអ សូបិណ, វិទ្យាល័យ សុខអាន ភ្នំ, វិទ្យាល័យ ជា ស៊ីម តាកែវ, វិទ្យាល័យ ហស ឈើទាល, វិទ្យាល័យ នរណ អង្គរនាប, វិទ្យាល័យ សម.អគ្គ អង្គតាសោម, វិទ្យាល័យ សអ ១ឧសភា, វិទ្យាល័យ សអ លាយបូរ, វិទ្យាល័យ ហស ត្នោតជុំ, វិទ្យាល័យ អង្គរការ, វិទ្យាល័យ អង្គសង្គែ, វិទ្យាល័យ បារាយណ៍វិហារពីរ, វិទ្យាល័យ ព្រៃឈើទាល, វិទ្យាល័យបុសខ្នុរ, វិទ្យាល័យហ៊ុនសែនចំការលើ, វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនស្ពឺ, វិទ្យាល័យហ៊ុនសែនខ្ចៅ, វិទ្យាល័យហ៊ុនសែនស្គន់, វិទ្យាល័យសម្តេចជួនណាត, វិទ្យាល័យហ៊ុនសែនចំការដូង, វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស, វិទ្យាល័យហ៊ុនសែនកែវផុស, វិទ្យាល័យស្ទឹងហាវ, វិទ្យាល័យហ៊ុនសែនស្មាច់ដែង, វិទ្យាល័យជាច, វិទ្យាល័យហ៊ុនសែនកំចាយមារ, វិទ្យាល័យហ៊ុនសែនតាគោក, វិទ្យាល័យប្រមូលព្រហ្ម, វិទ្យាល័យព្រែកក្របៅ, វិទ្យាល័យរស្មីសាមគ្គី, វិទ្យាល័យជ្រៃធំ, វិទ្យាល័យរមាសហែក, វិទ្យាល័យស្ទឹងសែន, វិទ្យាល័យចំណាលើ, វិទ្យាល័យវង្សមានរិទ្ធ, វិទ្យាល័យសណ្តាន់, វិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច, វិទ្យាល័យព្រះបាទសម្តេចព្រះបរមនាថ នរោត្ដមសីហមុនី, វិទ្យាល័យហ៊ុនសែន រលាប្អៀរ, វិទ្យាល័យព្រះបាទសុរាម្រិត, វិទ្យាល័យក្រុងកំពង់ឆ្នាំង, វិទ្យាល័យមិត្តភាពខ្មែរជប៉ុនសាមគ្គីមានជ័យ, វិទ្យាល័យតេជោទឹកហួត, វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ, វិទ្យាល័យហ៊ុនសែនទឹកផុស, វិទ្យាល័យហ៊ុនសែនទួលខ្ពស់, វិទ្យាល័យសម្តេចឪ, វិទ្យាល័យហ៊ុនសែនសៀមរាប, វិទ្យាល័យបាយ័ន, វិទ្យាល័យ២៨មករា, វិទ្យាល័យកំពង់ស្ពឺ, វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចាន់ថ្នាល, វិទ្យាល័យហ៊ុនសែនអន្លង់ជ្រៃ និង វិទ្យាល័យហ៊ុនសែនសំរោង។ សរុបមកទល់បច្ចុប្បន្ននេះប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System បានពង្រីកខ្លួនទៅកាន់វិទ្យាល័យសរុបចំនួន ៦៩ វិទ្យាល័យទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ចំនួន ៥ខេត្ត។

វគ្គបំប៉នសមត្ថភាពនេះនឹងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៧៖០០ នាទីព្រឹក រហូតដល់ម៉ោង ៥៖០០នាទីរសៀលដោយមានការបែងចែកកាលវិភាគតាមមុខវិជ្ជា។ ក្រៅពីការផ្សាយផ្ទាល់នៅតាមវិទ្យាល័យគោលដៅវគ្គបំប៉នសមត្ថភាពនេះ ក៏មានការផ្សាយបន្តផ្ទាល់ទៅកាន់ សិស្សានុសិស្សទូទាំងប្រទេសតាមរយៈគេហទំព័រទូរសិក្សា www.duraseksa.gov.kh របស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយផងដែរ៕