ក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំអន្តរក្រសួងស្តីពីការកែប្រែ និងបង្កើនបៀវត្ស និងឧបត្ថម្ភសម្រាប់មន្រ្តីនៅស្ថានតំណាងកម្ពុជា

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែប្រែ និងបង្កើនបៀវត្ស និងឧបត្ថម្ភសម្រាប់មន្រ្តីរាជការនៅស្ថានតំណាងកម្ពុជា នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥។
ការកែប្រែនេះមានគោលបំណងបច្ចុប្បន្នភាពចំណាត់ថ្នាក់ប្រទេស បញ្ចូលប្រទេសថ្មី និងកែសម្រួលបៀវត្ស និងឧបត្ថម្ភផ្សេងៗ ដូចជា ប្រាក់ឈ្នូលផ្ទះ សោហ៊ុយធ្វើដំណើរ និងធានារ៉ាប់រងសុខភាព។ ការកែប្រែអាចផ្អែកលើសន្ទស្សន៍តម្លៃទំនិញក្នុងតំបន់ និងលទ្ធភាពថវិកាជាតិ។
កិច្ចប្រជុំបានផ្តោតលើការសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធ ដើម្បីធានាបាននូវអនុក្រឹត្យសមស្របនឹងតម្រូវការជាក់ស្តែង និងសេដ្ឋកិច្ចតំបន់។