ការបើកឱ្យដំណើរការសណ្ឋាគារ ធួយ ប៊្លូ TUI BLUE ខេត្តព្រះសីហនុ គឺជាសក្ខីភាពថ្មីមួយ ទៀតបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជ រដ្ឋាភិបាលកម្ពុជា!

សណ្ឋាគារ ធួយ ប៊្លូ (TUI BLUE) ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
បានបើកសម្ភោធ និងដំណើរជាផ្លូវការ នៅល្ងាចថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២៥ ក្រោមអធិបតី ភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ ថ្លែងថាការសម្ពោធ បើកឱ្យដំណើរការសណ្ឋា គារ ធួយ ប៊្លូ TUI BLUE ខេត្តព្រះសីហនុ ជាសក្ខីភាពថ្មីមួយ ទៀតបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងនេះ ការសម្ពោធបើកឱ្យដំណើរការសណ្ឋាគារ និងរីស្សតនាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើក កម្ពស់សេដ្ឋកិច្ចក្នុងខេត្ត ឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីក ចម្រើនទៅមុខជាលំដាប់ ជា ពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ និងមកពីបណ្ដាខេត្តផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋា ភិបាលកម្ពុជាក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ហើយដើម្បីទ្រ ទ្រង់ដល់វិស័យសេដ្ឋកិច្ចសង្គម និងទេសចរណ៍ឱ្យមានការរីក ចម្រើនប្រកបដោយគុណភាព និងនិរន្តភាព រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្តារហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត រួមមាន៖ ផ្លូវថ្នល់ ការរៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ និងកំពង់ផែទេសចរណ៍ស្តង់ដា ជាពិសេសពង្រឹងការគ្រប់ គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាតនៅក្នុងទីក្រុង ទី ប្រជុំជន និងនៅតាមតំបន់ឆ្នេរឱ្យកាន់តែមានសោភ័ណភាព បរិស្ថានល្អប្រសើរ រួមទាំងជំរុញការបង្កើនគុណភាពផលិតផលសេវា និងការរក្សាភាពញញឹមរួសរាយរាក់ទាក់ជាប្រពៃណីរបស់ប្រជាជនយើង ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្ដៅ ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនាមក្រសួងទេសចរណ៍អបអរសាទរចំពោះក្រុមហ៊ុន TUI Hotels & Resorts ពង្រីកវត្តមាននៅទីនេះ ក្នុងប្រទេសកម្ពុជា រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ជាពិសេសលើផ្នែកបដិសណ្ឋារកិច្ច និងការស្នាក់នៅ។ កម្ពុជាជាគោលដៅដ៏សុវត្ថិភាព វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជា “មាសបៃតង” និងជាវិស័យអាទិភាព។ ក្នុងន័យនេះ វិស័យទេសចរណ៍កំពុងអភិវឌ្ឍគួរឱ្យកត់សម្គាល់ដោយមានកំណើនជាវិជ្ជមានជារៀងរាល់ឆ្នាំ។ វិស័យទេសចរណ៍ជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់មួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីសម្រេចបាននូវកំណើនទេសចរណ៍ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ ក្រសួងទេស ចរណ៍បានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ ក្រោមពាក្យស្លោកសំខាន់ៗចំនួនគឺ៖ ទីមួយ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ទីពីរ “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និងទីបី “បុគ្គលម្នាក់ៗ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ជាការជម្រុញលើកទឹកចិត្តឱ្យបុគ្គលគ្រប់រូបដើរតួនាទីក្នុងការលើកកម្ពស់ទេសចរណ៍វប្បធម៌ និងធម្មជាតិនៅកម្ពុជា និងការអភិវក្សអត្តសញ្ញាណខ្មែរ។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើងប្រមាណ ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងឆ្នាំ ២០២៤ មានទេសចរអាល្លឺម៉ង់ជិត ៧៥,០០០នាក់ (ប្រាំពីរម៉ឺនប្រាំពាន់នាក់) ក្នុងចំណោមភ្ញៀវទេសចរមកពីបណ្តាប្រទេសអឺរ៉ុបប្រមាណជិត ៦៦៧,០០០នាក់ កើនឡើងជិត ១៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ កម្ពុជាត្រៀមខ្លួនជា ស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះភ្ញៀវ និងអ្នកវិនិយោគិនអន្តរជាតិ តាមរយៈការលើកកម្ពស់បរិយាកាសបដិសណ្ឋារកិច្ច ដើម្បីឆ្លើយតបតាមតម្រូវការរបស់ភ្ញៀវ និងអ្នកវិនិយោគិនអន្តរជាតិ៕