ករណីធ្លាក់យន្តហោះធុនតូចលើអគារក្នុងរដ្ឋ California បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរបួស១៨នាក់! ខណៈដែលគេមិនទាន់ដឹងថាមនុស្សដែលរបួសទាំងនោះ ជាអ្នកនៅលើយន្តហោះឬនៅលើដីនោះទេ?
ប៉ូលីសបាននិយាយថា មនុស្សពីរនាក់បានស្លាប់ និង១៨នាក់បានរងរបួស នៅពេលដែលយន្តហោះធុនតូចមួយគ្រឿងបានធ្លាក់ចុះលើដំបូលអគារពាណិជ្ជកម្មមួយកន្លែងនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា។
យោងតាមអ្នកនាំពាក្យរបស់ប៉ូលីស Fullerton បានឲ្យដឹងថាអាជ្ញាធរបានទទួលរបាយការណ៍គ្រោះថ្នាក់នោះនៅវេលាម៉ោង២និង០៩នាទីរសៀល កាលពីថ្ងៃព្រហស្បតិ៍(ម៉ោងនៅអាម៉េរិក)ស្តីអំពីករណីធ្លាក់យន្តហោះធុនតូចនេះនៅក្នុងសង្កាត់ Fullerton Orange County។ ភ្លាមៗប៉ូលិស និងអាជ្ញាធរក្នុងតំបន់បានចុះទៅដល់កន្លែងកើតហេតុព្យាយាមពន្លត់អគ្គិភ័យនិងបានបាញ់ទឹកពន្លត់ និងជម្លៀសអាជីវករដែលនៅជុំវិញនោះចេញយ៉ាងប្រញ៉ាប់ប្រញ៉ាល់ដែរ។ ហើយភ្លាមៗនោះដែរ គេក៏មិនទាន់ដឹងទេថាតើវាជាយន្តហោះប្រភេទអ្វីដែរ និងមិនទាន់ដឹងថាអ្នករងរបួសទាំងនោះស្ថិតនៅក្នុងយន្តហោះ ឬនៅលើដីនៅឡើយទេ។ ក្រុមអ្នកពន្លត់អគ្គីភ័យ និងប៉ូលីសបានទៅដល់កន្លែងកើតហេតុនិងបាននិយាយថាពួកគេបានប្រយុទ្ធនឹងភ្លើងដែលបានឆាបឆេះក្រោយហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចនេះ ដោយសារអគារនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Michael Nicholas Designs ដែលជាក្រុមហ៊ុនផលិតគ្រឿងសង្ហារិមដ៏ល្បីមួយក្នុងតំបន់។ យន្តហោះធុនតូចនេះបានធ្លាក់នៅជិតអាកាសយានដ្ឋាន Fullerton Municipal Airport ដែលជាអាកាសយានដ្ឋានអាកាសចរណ៍ទូទៅក្នុងសង្កាត់ Orange County ដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រ ពី Disneyland ។ វាមានផ្លូវរត់មួយ និងឧទ្ធម្ភាគចក្រមួយ ដោយភ្ជាប់ Metro link ដែលជាខ្សែរថភ្លើងក្នុងតំបន់ ហើយនៅជាប់នឹងសង្កាត់លំនៅដ្ឋាន និងអគារឃ្លាំងពាណិជ្ជកម្ម៕
សម្រួលអត្ថបទ៖ សុផារិន្ទ