កត្តាសុខភាព គឺជាអាទិភាពមួយ ដែលរាជរដ្ឋភិបាលបានរាប់បញ្ចូល ដើម្បីរួមគ្នាថែរក្សា និងជាការចូលរួមអភិវឌ្ឍសង្គមកម្ពុជា

ដោយឈរលើគោលគំនិត និងកាយវិការមួយដ៏ល្អប្រពៃនិងថ្លៃថ្លាបំផុត ក្នុងការចូលរួមជ្រោមជ្រែង ថែទាំសុខភាពជូនប្រជាពលរដ្ឋ និងឆ្លើយតបទៅនិងតម្រូវការ ក៏ដូចតាមការសន្យារបស់ លោកស្រី ជា ដាវី ម្ចាស់សិប្បកម្មផលិតអាល់កុលធម្មជាតិ ដាវី ស៊ីអេច បន្តរផ្ដល់នូវអាល់កុលទឹកដល់បណ្ដាក្រសួងស្ថាប័ន្ថ រដ្ឋបាលរាជធានីខេត្ត និងតាមមន្ទីពេទ្យផ្សេងៗ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការពារជំងឺឆ្លង ជាពិសេស ក្នុងការទប់ស្កាត់ការីករាលដាលឡើងវិញនៃជំងឺឆ្លងថ្មី កូវីដ១៩ប្រភេទបំប្លែងថ្មីJN.1។

សូមបញ្ជាក់ថា ផលិតផលកែច្នៃឡើងវិញពីសម្ភារៈដែលត្រូវបានបោះចោលចេញពីកាកសំណល់ស្រាបៀ ត្រូវបានផលិតជាអាល់កុលទឹក ប្រើប្រាស់សម្រាប់ជួយដល់វិស័យសុខាភិបាល ជាពិសេសតាមបណ្ដាមន្ទីពេទ្យ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសង្គមកម្ពុជា ដែលកែច្នៃដោយសិប្បកម្ម ក្រុមហ៊ុន ដាវី ស៊ីអេច ដែលជាក្រុមហ៊ុនស្នាដៃកូនខ្មែរដំបូងនៅកម្ពុជាដែលមានការទទួលស្គាល់ និងឯកភាពគាំទ្រដោយក្រសួងបរិស្ថាន និងការចុះបញ្ជីម៉ាកពីក្រសួង ពាណិជ្ជកម្មផងដែរ។

ដើម្បីចូលរួមចំណែកបន្តរទៅលើសុខភាពសាធារណៈជាមួយរាជរដ្ឋាភិបាលនិយាយជារួម និងនិយាយដោយឡែក តាមបណ្ដាក្រសួងស្ថាប័ណ្ណនានា និងតាមបណ្ដារមន្ទីពេទ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ខែឧសភា នេះសិប្បកម្ម ក្រុមហ៊ុន ដាវីស៊ីអេច បានបន្តផ្ដល់ជូននូវអាល់កុលទឹកជូនដល់មន្ទីពេទ្យជាតិ តេជោសន្តិភាព នូវអាល់កុលទឹកចំនួន៥០កាន សើ្មរនិង ១៥០០លីត្រ ដើម្បីយកទៅប្រើប្រាស់ និងរួមចំណែកការពារអនាម័យសុខភាពដល់មន្រ្តី បុគ្គលិក និងបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាសាធារណៈ។គួរំលឹកថា: កត្តាសុខភាពត្រូវបានប្រមុខរាជរដ្ឋាភិបាលចាត់ទុកជាកត្តាអាទិភាពគន្លឹះ ក្រោមការដឹកនាំដោយសម្ដេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន និងក្រោមការដឹកនាំបន្ត ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់ទៅលើសុខភាពសារធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ។

ជាមួយគ្នានោះ តំណាង សិប្បកម្មក្រុមហ៊ុន ដាវីស៊ីអេចសង្ឃឹមយ៉ាងមុតមាំថា នឹងនូវតែបន្តផ្តល់ជំនួយមនុស្សធម៌ជាអាល់កុលទឹកបន្តបន្ទាប់ទៀត ដល់បណ្ដាក្រសួងស្ថាប័ន្ថ រដ្ឋបាលខេត្ត និងមន្ទីរពេទ្យផ្សេងៗទៀតផងដែរ។

ស្របពេលជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីពេទ្យជាតិ តេជោសន្តិភាព បានធ្វើការឆ្លើយតប ថ្លែងអំណរគុណ និងសំដែងនូវការកោតសរសើរ ដល់លោកស្រី ជា ដាវី ម្ចាស់សិប្បកម្មក្រុមហ៊ុន ដាវីស៊ីអេច ចំពោះការផ្ដល់នូវសម្ភារប្រើប្រាស់ជាអាល់កុលទឹកទាំងនេះ ដែលជាកាយវិការមួយដ៏ល្អប្រពៃ និងថ្លៃថ្លាបំផុតដែលបានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើការក្នុងមន្ទីពេទ្យ និងទុកប្រើប្រាស់ប្រចាំថ្ងៃស្របពេលបច្ចុប្បន្ន ជំងឺរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ថ្មី JN.1កំពុងមានការីករាលដាល និងដើម្បីចូលរួមចំណែកលើកកម្ពស់សុវត្តិភាពសុខភាពសាធារណៈរបស់មន្រ្តីក្រោមឳវាត និងប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈផងដែរ៕