យុទ្ធនាការពិនិត្យសុខភាពជូនកម្មករ-កម្មការនី រោងចក្រនៅខេត្តកំពង់ចាម

12​​ 09​ 2017

ក្រោមការដឹកនាំដ៏ឆ្លៀសវៃ​ របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែល បានយកចិត្តទុកដាក់ខ្ពស់ ចំពោះកម្មករ-កម្មការនី នៅតាមរោងចក្រទូទាំងប្រទេស និងការត្រងត្រាប់ អនុវត្តន៌ ខ្ជាប់ខ្ជួន របស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ឯកឧត្តមបានដាក់ចេញ នូវ យុទ្ធនាការ ចុះពិនិត្យសុខភាពជូនកម្មករ-កម្មការនី រោងចក្រ និងសហគ្រាស ដោយរាជរដ្ឋាភិបាលជាអ្នកចេញថ្លៃជួស​ ដែល សកម្មភាព នេះបានចាប់ផ្តើមធ្វើនៅខេត្តកំពង់ចាមពីថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៧ ។​ ខេត្តផ្សេងទៀតក៏បានចាប់ផ្តើម សកម្មភាព ពិនិត្យ សុខភាពជូនដល់កម្មករ-កម្មករនីនៅតាមតំបន់រៀងៗខ្លួនផងដែរ។

ដោយឡែក​ នៅថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០១៧ ដែលជាថ្ងៃទី២នៃយុទ្ធនាការរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម​ បន្ទាប់ពីបាន ផ្តល់កិត្តិយសចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពនៃការចាក់ថ្នាំ និងការចាក់បញ្ចូល តាមសសៃវ៉ែនដែល រៀបចំដោយ នាយកដ្ឋានមន្ទីរពេទ្យពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៧ និងកម្មវិធីបើកវគ្គសិក្ខាសាលាសុខភាពផ្លូវចិត្ត និងភាព ញៀន គ្រឿងញៀន វគ្គ២ ម៉ូឌុល៤ ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧ រៀបចំដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និង ការ បំពានគ្រឿងញៀន នៅខេត្តកំពង់ចាម មក​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល អនុវត្ តតាម ការណែនាំរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ញើញ ចូលរួមត្រួតពិនិត្យសកម្មភាព យុទ្ធនាការចុះពិនិត្យ សុខភាព​ជូនកម្មករ-កម្មការនី រោងចក្រស្បែកជើងខាលីងតុន​ ស្ថិតនៅឃុំខ្នុរដំបង​ ស្រុកជើងព្រៃខេត្តកំពង់ចាម​ ដោយ មាន ការ ចូល រួមពីលោកប្រធាន​ នាយកដ្ឋានមន្ទីរពេទ្យ​ កញ្ញាអនុប្រធាននាយកដ្ឋាន សុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន​នៃក្រសួង​សុខាភិបាល​ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ខេត្តកំពង់ចាម និងមន្រ្តីផ្តល់សេវាសុខាភិបាល ខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះ​​ បន្ទាប់ពីបានសាកសួរសុខទុក្ខ បញ្ហាសុខភាពដល់កម្មករ-កម្មការី ដែលកំពុងបម្រើការនៅរោងចក្រ​ និងផ្តាំ ផ្ញើដល់ពួកគាត់ឱ្យ រក្សាអនាម័យ និងថែររក្សាសុខភាពអោយបានល្អ បើពួកគាត់មានបញ្ហាសុខភាព អាចស្វែងរកសេវាពិនិត្យ និងព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលស្ថិតនៅជិតកន្លែង ពួកគាត់រស់នៅបំផុត បានគ្រប់ពេលរួចមក​ លោកជំទាវអគ្គនាយកបច្ចេកទេស សុខាភិបាល​ បានពាំនាំនូវការសាកសួរសុខទុក្ខ និងទឹកចិត្តយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ម៉ម​ ប៊ុនហេង​ ជូនដល់ក្រុមគ្រូពេទ្យទាំងអស់​ ព្រមទាំងសំដែងនូវការកោត សរសើរចំពោះ ស្មារតីយកចិត្តទុកដាក់ពិនិត្យសុខភាព និងដោះស្រាយបញ្ហាសុខភាពជូនដល់កម្មករ-កម្មករនី ទាំងអស់ដែលគិតមកដល់ ត្រឹម ម៉ោង២ រសៀលនៃថ្ងៃទីពីរ នៃយុទ្ធនាការនេះ​ មានកម្មករ-កម្មការនីប្រមាណជា​ ១២០០​ នាក់ហើយដែលបានមកទទួល សេវាពិនិត្យសុខភាពនេះ​ ហើយកិច្ចការនេះនឹងបន្តរហូត ដល់ចប់ តាមផែនការកំណត់ របស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម។​ គួរកត់សំគាល់ថា​ កម្មរ-កម្មករនីដែលបានមកទទួលសេវាទាំងអស់​ មានទឹកចិត្តសប្បាយរីករាយ ចំពោះទង្វើយកចិត្តទុដាក់ ដល់សុខភាពរបស់ពួកគាត់នេះ​ ហើយលោកជំទាវ ក៏បានជូនពរកម្មករ-កម្មការនីរោងចក្រ ទាំងអស់​ មានសុខភាពល្អ ជួប សំណាង ល្អ រាល់ការធ្វើដំណើរទៅណាមកណាឲ្យមានសុវត្ថិភាពជាដរាប ។