ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៌ ចែករំលែកបទពិសោធន៌ពីយន្តការក្នុងការអភិវឌ្ឍន៌ និង អភិរក្សតំបន់ទេសចរណ៌ធម្មជាតិ និង ការការពារសុវត្ថិភាពជូនភ្ញៀវទេសចរណ៌ ដើម្បីពង្រឹងប្រសិទ្ធភាពការងារកងកម្លាំងនគរបាលកម្ពុជា។

26 07 2017

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម​ ថោង​ ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអញ្ជើញធ្វើបាឋាកថា ដោយចែករំលែកចំណេះដឹងនិងបទពិសោធន៍ទាក់ទងយន្តការក្នុង ការអភិវឌ្ឍន៍និងអភិរក្ស តំបន់ទេសចរណ៍ធម្មជាតិ និងការពារសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជូន ដល់គ្រូនគរបាលមន្ត្រីនគរបាលជាតិ និស្សិតសិក្ខាកាម និងសិស្សនៃបណ្ឌិត្យសភា នគរបាលកម្ពុជា ។

​ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ថ្លែងថា តាមរយះនៃការធ្វើបាឋាកថានៅថ្ងៃនេះ បង្ហាញថា ទាំង អស់គ្នាសុទ្ធតែបានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍អេកូទេសចរណ៍ សហគមន៍ ទេសចរណ៍ ឲ្យក្លាយជា ផលិតផលទេសចរណ៍មួយមានភាពទាក់ទាញ ច្នៃប្រណិតនិងប្រកប ដោយនិវានុវត្តភាព សំខាន់ជម្រុញការ អភិវឌ្ឍន៍ប្រកបដោយការប្រុងប្រយ័ត្ននិងទទួលខុសត្រូវធ្វើយ៉ាងណាធានាឲ្យបានតុល្យភាពនិងនិរន្តរភាពនៃកិច្ចអភិរក្សនិងការពារធនធានធម្មជាតិ រួមទាំងបរិស្ថាននៅកម្ពុជា ។

ឯឧត្តមថោង ខុន បានថ្លែងអះអាងថា ខណដែលការអភិវឌ្ឍន៍និងអភិរក្ស សហគមន៍ព្រៃ ឈើ សហគមន៍ តំបន់ការពារធម្មជាតិ ក្លាយជាតំបន់ទេសចរណ៍នោះនិងចូលរួមចំណែក ដល់ការធ្វើឲ្យ កម្ពុជាក្លាយជា តំបន់ទាក់ទាញឈានមុខគេក្នុងការអភិវឌ្ឍន៍អេកូទេចរណ៍ សហគន៍ទេសចរណ៍សម្រាប់ជាប្រយោជន៍ ទ្រទ្រង់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មូលដ្ឋាន និងកិច្ចការពារ អភិរក្សធន់ធានធម្មជាតិ ហើយក្លាយជាគោលដៅទេសចរណ៍ប្រកប ដោយសុខសន្តិភាពខ្ពស់ជូនភ្ញៀវ ទេសចរណ៍ ។

ឯកឧត្តមរដ្ឋមន្ត្រីបានរម្លឹកឡើងវិញថា វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវ​បាន​ចាត់ទុកជាវិស័យ​អាទិភាពមួយ​ដើរតួជា “មាសបៃតង” រួមចំណែក​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការ​ការពារ​បរិស្ថាន ពោលគឺ​ចូលរួម​ដល់ការ​កសាង​​សេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែល​ជាផ្នែកគាំទ្រ​ដល់​ការ​សម្រេច​បាននូវ​គោលដៅអភិវឌ្ឍន៍​សហសវត្សន៍ (SDGs) ក្រោយ​ឆ្នាំ២០១៥ របស់​អង្គការ​សហ​ប្រជាជាតិ (UN) ។ ឯកឧត្តមបញ្ជាក់ថា ការងារជាក់​ស្តែង នៅ​ឆ្នាំ​២០១៦ យើងសម្រេច​​​បានកំណើន​ក្នុង​អត្រា ៥% ជាមួយ​នឹង​ការមក​ដល់នៃភ្ញៀវ​​ទេសចរអន្តរជាតិ​ជាង ​៥លាននាក់​ និង​នាំ​ប្រាក់​​ចំណូល​​​ប្រមាណ ​៣៤០០លាន​ដុល្លារ​អាមេរិក ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិ រួម​ចំណែក​ប្រមាណ​ ១៣%នៃផលិតផល​ក្នុង​ស្រុក​សរុប (GDP) និង​បង្កើ​ត​ការ​ងារ​ដោយ​ផ្ទាល់​​ប្រមាណ​ជាង ​៦២ម៉ឺន​នាក់ ​។

ឯកឧត្តមថោង ខុន ក៏បានថ្លែងអះអាងថា ទន្ទឹមនឹងកំណើនភ្ញៀវទេសចរណ៍គួរជាទីមោទន ភាពនេះ ក៏ទាមទារឱ្យមានការគិតគូរ និងគ្រប់​គ្រ​ង​ដោ​យ​ហ្មត់ចត់ពិសេសត្រូវមានផែនការអភិវឌ្ឍ និងគ្រប់គ្រង​ទេសចរណ៍​ដែ​លមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របពេលដែលពិភពលោក ទាំងមូលបាន​នឹង​កំ​ពុង​ប្រឈម​នឹងការវិវត្តថ្មីៗឥតឈប់ឈរ ទាំងលើមូលដ្ឋានសេដ្ឋកិច្ច សង្គម និ​ង​បរិស្ថាន ដូចជាភាពមិនប្រាកដប្រជា​នៃសេដ្ឋកិច្ច​​​សកលលោក បញ្ហាភូមិ​សា​ស្រ្ត-​នយោបាយ និងបញ្ហា​គ្រោះ​ធម្មជាតិ ជាដើម​។ក្នុងន័យនេះ វិស័យ​ទេសចរណ៍​ដែ​ល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ​ជាអន្តរវិស័យ​ក៏អាច​ជះឥទ្ធិ​ព​ល និង​ទទួល​រង​ឥទិ្ធព​​ល​​​អាក្រក់ពី​បញ្ហា​សាកល​ទាំងអស់នេះផងដែរ ។

យ៉ាងណាក៏ដោយឯកឧត្តមរដ្ឋមន្រី្តបានថ្លែងថា ដើម្បីជម្នះបញ្ហាខាងលើ រាជរដ្ឋាភិបាល កម្ពុជ មានគោលដៅជាយុទ្ធសាសន៍ក្នុងការបន្តការអភិវឌ្ឍន៍វិស័យទេសចរណ៍ សំខាន់គោល ដៅទេសចរណ៍ស្អាតនិងបៃតង ផ្តល់សេវាប្រកបដោយគុណភាព និងភាពកក់ក្តៅនិងភ្ញៀវទេស ចរណ៍ រួមជាមួយការគៀងគរឲ្យមានការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ បន្ថែមទៀត ៕