រកឃើញអ្នកឈ្នះរង្វាន់ ទឹកប្រាក់ Jackpot ជាង១២ម៉ឺនដុល្លារហើយ!

28-07-17

រកឃើញអ្នកឈ្នះ Lucky Star Dragon Lotto ទឹកប្រាក់ជាង ១២ម៉ឺនដុល្លារហើយ! ពិតជានឹកស្មាន មិនដល់ថា រកឃើញអ្នកឈ្នះ Lucky Star Dragon Lotto ដែលទំហំទឹកប្រាក់ជាង១២ម៉ឺនដុល្លារ ជាអ្នករស់នៅរាជធានីភ្នំពេញ ហើយជាបុរសមានមុខជំនួញប្រករបបធំថែមទៀត។អ្នកឈ្នះ Lucky Star Dragon Lotto ដែលបានត្រូវ រង្វាន់ធំចំនួន ១២៩,១៩៨ដុល្លារអាមេរិក លោក ឈូ តិច មានលំនៅដ្ឋាន នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ហើយលោក ជាពាណិជ្ជករ មួយរូប ដោយមានក្រុមហ៊ុនធំផ្ទាល់។ ប៉ុន្តែលោក មិនបានបង្ហាញវត្តមានឡើង ដោយជាប់ភារកិច្ច ចេញទៅក្រៅប្រទេស ដោយបានអញ្ជើញ មេធាវី ផ្ទាល់របស់លោក ជាអ្នកតំណាង មកជំនួសនៅពេល ក្រុមហ៊ុនឆ្នោត Lucky Star Dragon Lotto ទៅដល់ គេហដ្ឋាន ដើម្បីជួបនិងសំភាសន៍ផ្ទាល់។អ្នកតំណាងរូបនេះ បានបញ្ជាក់ថា រាល់ពេលទំនេរតែងតែ ពិភាក្សាគ្នារឿង ឆ្នោតផ្សងសំណាង មួយពិតហើយជាក់ស្តែង ដូច្នេះក៏ផ្សងសំណាង លើឆ្នោតនាគ នាំសំណាង ហើយគាត់ក៏បានបញ្ជាក់ផងដែរ រូបគាត់ពិតជាចូលចិត្ត ការផ្សងសំណាងបែបនេះ។ ថ្ងៃដែល គាត់ឈ្នះនោះ គឺថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ គាត់បានផ្សងសំណាងទៅតាមប្រព័ន្ធកម្មវិធីទូរសព្ទដៃ តាមរយៈក្រុមហ៊ុន Smart ចុចផ្សងហើយក៏ស្រាប់តែខាងក្រុមហ៊ុន Lucky Star Dragon Lotto ទូរសព្ទមកថាត្រូវរង្វាន់ធំជាង១២ម៉ឺនដុល្លារ។ ជាមេធាវីតំណាងរូបនេះថា ការផ្សងសំណាងលើឆ្នោតLucky Star Dragon Lotto នេះពិតជាជាក់ស្តែង ពិតប្រាកដ ទៅតាមការផ្សព្វផ្សាយ មិនបានបោកប្រាស់ និង ងាយស្រួលក្នុងការផ្សងសំណាង ។គួរតែតាមដានព្យាយាម រកលេខណា ដែលខ្លួនគិតថាអាចផ្សងត្រូវ និងពេញចិត្ត ដើម្បីផ្ញើរជូន ក្រុមហ៊ុនLucky Star Dragon Lotto តាមប្រព័ន្ធ ក្រុមហ៊ុន Smart ឬ True Money ដែលជាការ ងាយស្រួលៗ ក្នុងការផ្សងស្វែងរករង្វាន់ធំៗ ជាបន្តបន្ទាប់៕