មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញយកគំរូទំនិញ៨៦មុខពីអាជីវករផ្សារទួលទំពូងទៅពិសោធន៍ភ្លាមៗរកសារធាតុគីមី(បូរ៉ាក់)នឹងអំពាវនាវដល់អាជីវករលក់ទំនិញដែលគ្មានជាតិគីមី

29-06-17

ដោយមានការយកចិត្តទុក្ខដាក់ទៅលើសុវត្ថិភាពចំណីអាហារ ពី ឯ,ឧ ប្រតិភូទទួលបន្ទុក​អគ្គនាយក​ដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតបានអោយមន្រ្តី ចុះធ្វើការត្រួត​ពិនិត្យ​ទំនិញ​​នៅផ្សារទួលទំពូង​ ខណ្ឌចំការមន​ដើម្បីរកសារធាតុគីមីហាម​ឃាត់ នៅក្នុងផលិតផល​ម្ហូប​អាហារមួយចំនួនដែលធ្វើប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ទើបនៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៧ លោក​  គង់​ វុទ្ធីអនុប្រធានសាខាកាំកុងត្រូលផែស្ងួត និងមន្រ្តីមន្ទីរពិសោធន៍ អមដោយរ​ថយន្ត​ពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានសហការជាមួយ មន្ទីរ ពាណិជ្ជកម្ម គណកម្មការផ្សារ ចុះត្រួតពិនិត្យទំនិញនិងយកគំរូមួយចំនួន៨៦​ ដូចជា បន្លែស្រស់ គ្រឿង​សមុទ្រស្រស់ និងផ្លែឈើមួយចំនួនទៀតសរុប៨៦ គំរូមកពិសោធន៍។ ក្នុងប្រតិបត្តិការនេះលោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូលរាជធានីភ្នំពេញ​ បានធ្វើការណែនាំក្រុមអាជីវករ​ ដាក់តាំង​លក់ផលិតផលអោយត្រូវតាម​លក្ខណះបច្ចេកទេស​ ដោយញែកចេញពីគ្នារវាងគ្រឿង​ប្រើប្រាស់​ដែលមានផ្ទុកសារធាតុ​ពុលនិងម្ហូបអាហារ​  ហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ​  និង​ការ​​ដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។​ លោកក៏បាន​បញ្ជាក់បន្ថែមថា​ ប្រតិបត្តិការ​ចុះពិនិត្យទំនិញទាំង៨៦​គំរូ​ ក្នុងនោះ៨៤គំរូគ្មានសារធាតិគីមីហាមឃាត់នោះទេ​ ប៉ុន្តែមន្ត្រីកាំកុង​ត្រូលបាន​ធ្វើការពិសោធន៍រកឃើញកាក់សំណល់ដែលមានជាតិថ្នាំសម្លាប់សត្វល្អិតនៅស្លឹកជីឆាយ​ ដូច្នេះសមត្ថកិច្ចសម្រេចដកហូតគល់ជីឆាយចំនួន២,៥០គីឡូក្រាម នឹង​ស្ពៃក្រញ៉ែញ​ ១គីឡូក្រាម​ ហើយក៏បានហៅម្ចាស់មកណែនាំនឹងធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លក់ទំនិញមានជាតិថ្នាំនេះតទៅទៀត។  មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការ​លាយ​បន្ថែមនូវសារធាតុគីមីហាត់ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។គេសង្កេតឃើញថាក្នុងប្រតិបត្តិការខាងលើនេះ​ គឺបងប្អូនប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ​ផ្សារបានសម្តែងនៅ​ ទឹកចិត្តរីករាយ​ នឹងគាំទ្រចំពោះសកម្មភាពរបស់​មន្ត្រីកាំកុងត្រូល​ដែលតែងតែ​ចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារនឹងហាង​ នឹងស្តាម៉ាត​ នានា​ក្នុងរាជធានីភ្នំពេញ​ រកសារ​ធាតគីមី​ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕