មន្រ្តីជំនាញសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញរកឃើញផ្កាកាឆាយមួយចំនួនមានផ្ទុកសារធាតុថ្នាំសំលាប់សត្វល្អិត

22-06-17

ដើម្បីថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលចុងទីភ្នំពេញ និង មន្រ្តីសាខាកាំកុងត្រូលរាជធានីភ្នំពេញបានសហការជាមួយសា្ថប័នពាក់ព័ន្ធនានា ធ្វើការត្រួតពិនិត្យលើបន្លែ សាច់ និង គ្រឿងសំភារៈប្រើប្រាស់ផ្សេងៗដេលកំពុងដាក់លក់នៅក្នុងទីផ្សារយកមកពិសោធន៍រកសារធាតុគីមី ដែរអាចបង្កអោយមានការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនៅផ្សារចំការដូងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញដឹកនាំដោយលោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ នៃអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧នេះ។

          លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ  បានអោយដឹងថា សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ជាមួយសាខាកាំកុងត្រូលរាជធានីភ្នំពេញ និង ស្ថាប័នពាក់ព័ន្ធនានាបានចុះពិនិត្យចំណីអាហារ បន្លែ ស្រស់ សាច់ និង ប្រហិត នៅក្នុងផ្សារចំការដូង​ដោយនាមយកនូវរថយន្តពិសោធន៍ចល័ត​ដើម្បីត្រួតពិនិត្យគុណភាពចំណីអាហារដែលខ្វះអនាម័យ និង គុណភាព។ លោកបានបន្តថាក្នុងការចុះពិនិត្យនេះមន្រ្តីជំនាញបាននាំយកបន្លែ សាច់ និង ប្រហិត ដែលមានចំនួន៨០ មុខយកមកធ្វើការពិសោធ​ន៍នៅរថយន្តចល័តផ្ទាល់តែម្តង។ លោកបានបន្តទៀតថា តាមរយៈការចុះនេះឃើញថាអាជីវករលក់ដូរទាំងអស់មានការសហការជាមួយមន្រ្តីជំនាញយ៉ាងល្អនិងបានផ្តល់ជាទំនិញគំរូជាច្រើនយកមកត្រួតពិនិត្យ។ ជាមួយគ្នានោះមន្រ្តីជំនាញកាំកុងត្រូលក៏បានធ្វើការណែនាំដល់អាជីវករ អោយទទួលនូវទំនិញពីាជីវករបោះដុំដែលមានទីតាំង និង ប្រភពអោយបានច្បាស់លាស់ចៀសវាងមន្រ្តីជំនាញធ្វើការត្រួតពិនិត្យឃើញថាមានសារធាតុ គីមីនៅនិងកន្លែងមន្រ្តីជំនាញនិងធ្វើការទាក់ទងអាជីករបោះដុំនោះផ្ទាល់តែម្តង។

លោកស្រី សុទ្ធ តុល អាជីវករលក់មាំនៅផ្សារចំការដូងបានសម្តែងនៅការសប្បាយចិត្ត ចំពោះការចុះត្រួតពិនិត្យម្ហូបអាហាររបស់ មន្រ្តី កាំកុងត្រូលនាពេលនេះ។ លោកស្រី បន្តថាចំពោះទំនិញដែលលោកស្រីយកមកដាក់លកើគឺពិតជាគ្មានជាតិគីមីនោះទេ ព្រោះលោកស្រីបានគិតគូរពីសុខភាពរបស់អតិថិជន ម្យ៉ាងទំនិញទាំងនោះលោកស្រីនិងក្រុមគ្រួសារក៏បរិភោគដែរ។ លោកស្រីបានសំណូមពរដល់អាជីវករបោះដុំទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមេត្តាកុំប្រើប្រាស់សារធាតុគីមីមកដាក់លើម្ហូបអាហារពីប្រោះវានាំអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ សូមបញ្ជាក់ផងដែរថា ជាលទ្ធិផលក្នុងការត្រួតពិនិត្យបឋមទៅលើ ម្ហូបអាហារ និង មុខទំនិញជាង៨០មុខនៅក្នុងផ្សារចំការដូងនាថ្ងៃនេះ​ឃើញថាមានតែមុខទំនិញមួយប៉ុណ្ណោះដែលមានផ្ទុកសារធាតុគីមី  គឺសារធាតុថ្នាំសំលាប់សត្វល្អិតចំណែកឯទំនិញដ៏ទៃទៀតពុំមានសារធាតុគីមីដែរធ្វើអោយមានផលប៉ះពាល់ដល់សុខភាពនោះទេ។ ក្រោយពីរកឃើញសារធាតុនេះសាខាកាំកុងត្រូលផែស្ងួតចុងទី បានធ្វើការដកហូតផ្កាកាឆាយដែលមានផ្ទុកសារធាតុថ្នាំសំលាប់សត្វល្អិតនេះ និង ណែនាមដល់អាជីវករអំពីផលប៉ះពាល់របស់វាផងដែរ។