សាលារាជធានីភ្នំពេញ នៅព្រឹកមិញនេះ បានប្រារព្ធ ទិវាថ្ងៃ ២០ ឧសភា ដែលជាព្រឹត្ដិការណ៍ប្រត្ដិសាស្ដ្រ ដែលប្រជាជនកម្ពុជាចងចាំមិនភ្លេចនៃរបបខ្មៅងងឹត

18-05-17

សាលារាជធានីភ្នំពេញ នៅព្រឹកមិញនេះ បានប្រារព្ធ ទិវាថ្ងៃ ២០ ឧសភា ដែលជាព្រឹត្ដិការណ៍ប្រត្ដិសាស្ដ្រ ដែលប្រជាជនកម្ពុជាចងចាំមិនភ្លេចនៃរបបខ្មៅងងឹតកាចសាហាវយង់ខ្នងរបស់របបកម្ពុជាប្រជាធិបតេយ្យ រយៈពេល៣ឆ្នាំ២០ថ្ងៃ ក្រោមអធិបតីភាពឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានី ភ្នំពេញ  នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ «ជើងឯក» រាជធានីភ្នំពេញ។តំណាង យុវជន និងប្រជាជនរាជធានី បានឲ្យដឹងថា បើទោះបីជាយុវជនជំនាន់ក្រោយ កើតពុំទាន់ ព្រឹត្ដិការណ៍ដ៏កាចសាហាវព្រៃផ្សៃនេះក៏ដោយ តែក្រោយពីបានសិក្សានូវប្រវត្ដិសាស្ដ្រជាតិ នៅថ្ងៃ ១៧ មេសា ១៩៧៥ របបរកម្ពុជាប្រជាធិបតេយ្យ បានចាប់ផ្ដើមកើតឡើង ដោយមានការជម្លៀស ប្រជាជនពីរាជ ធានីភ្នំពេញ និងទីក្រុង ទីប្រជុំជនតូចធំនានា នៅទូទាំងប្រទេសនិងចាប់ បង្ខំឲ្យទៅរស់ នៅតាមទីជន បទដាច់ស្រយាល និងលុបបំបាត់កម្មសិទ្ធ បំបាត់ទីផ្សារ បំបាត់រូបិយវត្ថុជាតិ បំបាត់វិហារអ៊ីស្លាម ចាប់ផ្សឹក ព្រះសង្ឃ បិតទ្វារមន្ទីរពេទ្យ និង សាលារៀនគ្រប់កម្រិត បំបាត់ជំនឿរបស់ប្រជាជន ពិសេសជំនឿសាសនា របស់គ្រប់ជនជាតិទាំងអស់ និងបង្ខំឲ្យធ្វើអ្វីៗខុសពីទន្លៀមទម្លាប់ ព្រមទាំងបង្ខិតបង្ខំឲ្យធ្វើការជាទម្ងន់ មោនថាយប់ឬថ្ងៃ ថែមទាំងមិនឲ្យហូបចុកគ្រប់គ្រាន់ថែមទៀត។ ដូច្នេះ ហើយក្នុងនាមជា តំណាង យុវជន និងប្រជាជនរាជធានី សូមប្ដេជ្ញាចិត្ដនិងចងចាំថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ គឺជាថ្ងៃកាន់មរណៈទុក្ខជាប្រវត្ដិសាស្ដ្ររបស់ប្រជាជនកម្ពុជា ដែលស្ថិតនៅជាប់ជានិច្ច ក្នុងក្រ អៅបេះដូង កូនខ្មែរគ្រប់ៗរូប ហើយប្រែក្លាយកំហឹង និងការឈឺចាប់ទាំងអម្បាលមាននេះជាស្មារតីចងចាំ ប្រយុទ្ធទប់ ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍នេះកើតជាថ្មី និងរួបរួមសាមគ្គីគ្នា ឯកភាពគ្នា ហើយ និងខិតខំរៀន សូត្រឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ ទាំងខាងចំនេះដឹង និងចំណេះធ្វើ ដើម្បីកសាងអភិវឌ្ឍ មាតុភូមិកម្ពុជា ឈានទៅរកភាពសម្បូរសប្បាយនិងរុងរឿង។នៅក្នុងឱកាសនោះ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានី ភ្នំពេញ មានប្រសាសន៍ កោតសរសើរ ដល់យុវជនទំនាន់ក្រោយដែលបានប្ដេជ្ញាចិត្ដរួបរួមគ្នា ទប់ស្កាត់និងការពារសន្ដិភាព ដែល មាន រហូតដល់សព្វ ថ្ងៃនេះមិនឲ្យមាននូវប្រវត្ដិសាស្ដ្រដ៏ដែលៗនោះឡើយ។ ឯកឧត្ដម អភិបាល រាជធានី ភ្នំពេញបានបន្ដទៀតថា ការរៀបចំពិធី ថ្ងៃនេះគឺរំលឹកដល់ប្រវត្ដិសាស្ដ្រដែលមានសោកនាដកកម្ម ដ៏ឈឺចាប់ ខ្លោចផ្សាបំផុត មិនអាច បំភ្លេចបាន ឡើយនូវសម្រែកដ៏សែនសោកស្ដាយសោក ពើតផ្សារ នៃការធ្វើ ទារុណកម្ម យ៉ាងឃោរឃៅ ព្រៃផ្សៃ របស់ របបប្រល័យពូជសាសន៍ « កម្ពុជាប្រជាធិបតេយ្យ »មកលើប្រជា ជាតិខ្មែរនៅលើទឹកដី នៃមាតុ ភូមិកម្ពុជា។ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាល បានបន្ដទៀតថា បន្ទាប់ពីបាន ឆ្លងកាត់របបប្រល័យពូជ សាសន៍ ក្នុងរបប កម្ពុជាប្រជាធិបតេយ្យ។សូមបញ្ជាក់ថា ការជួបជុំគ្នានៅពេលនេះ គឺដើម្បីរំលឹកនូវគុណូបការៈដល់បញ្ញាវន្ដអ្នកស្នេហាជាតិ ព្រះសង្ឃ យុទ្ធជន យុទ្ធនារី ប្រជាជនស្លូតត្រង់ ដែលបានស្លាប់ក្រោមការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ អមនុស្សធម៌ រកទីបំផុតគ្មាន និងប្រារព្ធពិធីបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណ របស់បង ប្អូនប្រជាជន ទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។