វេទិការពិភាក្សាបើកទូលាយ រៀបចំឡើងនាថ្ងៃទី​១០ ខែឧសភា ឆ្នាំ២០១៧ នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា

10-05-2017

នៅថ្ងៃនេះ នៅក្នុងក្របខណ្ឌនៃវេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ឆ្នាំ២០១៧ វេទិការពិភាក្សាបើកទូលាយ បានរៀបចំឡើងនៅថ្អៃទី​១០ ខែឧសភានេះ នាវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ដោយមានការចូលរួម ពីយុវជន ដែលជាសិស្ស និស្សិត​កម្ពុជា មកពីគ្រឹះស្ថានអប់រំនានា ប្រមាណជាង២ពាន់នាក់។ វាគ្មិនល្បីៗ ដូចជា លោក តូនី ផែណង់ដេស ប្រធានអគ្គនាយក ក្រុមហ៊ុន អែរអេស៊ា លោក ហ្វីលីប រូសាលឺ សមជិកក្រុមព្រឹក្សាភិបាលនៃអង្គកាវេទិកាសេដ្ឋកិច្ចពិភពលោក ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា    លោកវិលីយាំ តានូវីចាវា ស្ថាបនិកក្រុមហ៊ុន TOKYOPEDIA   លោកស្រីវ៉ៃ​វ៉ៃ នូ ស្ថាបនិកអង្គការស្រ្តីដើម្បីសន្តិភាព សហភាពមីយ៉ាន់ម៉ា   លោក ចាមីល អែតម៉ុន អេដឺលេនី អ្នកសាព័ត៌មាន Finalcial Time និងជា អ្នកសម្រួលកម្មវិធី   បានធ្វើបទបង្ហាញ និងបើកវេទិកាពិភាក្សាក្រោមប្រធានបទ ក្តីស្រ័យរបស់អាស៊ាន។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៌ថា ការរៀបចំវេទិការ សេដ្ឋកិច្ចពិភពលោកនេះ សិស្សនិស្សិត និងបានយល់បានកាន់តែច្រើន ពីគោលគនិត សំខាន់ៗជាច្រើន សំរាប់យកមកធ្វើការសិក្សាបន្ត និងទៅថ្ងៃខាងមុខទៀតអោយបាន កាន់តែប្រសើឡើង លើមុខជំនាញរបស់ខ្លួន និងសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។

រាជរដ្ឋាភិបាលកម្ពុជា មានមោទនភាពយ៉ាងខ្លាំង​ដោយត្រូវបានគណៈកម្មការវេទិកា សេដ្ឋកិច្ចពិភពលោក បានសម្រេចអោយប្រទេសកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ វេទិកាសេដ្ឋកិច្ច ពិភពលោក ស្តីពីអាស៊ានឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០១៧នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ មានការអញ្ជើញការចូលរួមពី ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋាភិបាល ធុរកិ្ចជន និងយុវជន មកពីជុំវិញពិភពលោក ពីភាក្សាគ្នា និងផ្លាស់ប្តូរយោបល់ លើប្រធានបទៈ យុវជន បច្ចេកវិទ្យ និងកំណើន។