គណៈកម្មាធិការជាតិនេះ បានសម្រេច ការស្នើបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន សរុប ៣៥នាក់ ក្នុងនោះ មាន(ស្រ្តី៣នាក់) ប៉ុណ្ណោះ ក្នុង ចំណោមទណ្ឌិតចំនួន ២៧៤នាក់

04-05-2017

បន្ទាប់ពីពិភាក្សាគ្នា កាលពីម្សិលមិញ គណៈកម្មការថ្នាក់ជាតិពិនិត្យបញ្ជីទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានពិនិត្យ និងសម្រេចពុំមានការស្នើសុំលើកលែងទោសដល់ទណ្ឌិតណាមួយនោះទេ សម្រាប់ឳកាសបុណ្យពិសាកបូជា ខាងមុខ នេះ។ តែទោះជាយ៉ាងណា គណៈកម្មាធិការជាតិនេះ បានសម្រេច ការស្នើបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន សរុប ៣៥នាក់ ក្នុងនោះ មាន(ស្រ្តី៣នាក់) ប៉ុណ្ណោះ ក្នុង ចំណោមទណ្ឌិតចំនួន ២៧៤នាក់ ដែលបានស្នើសុំរបន្ធូរបន្ថយទោស និងលើកលែងទោស ពីពន្ធនាគារ រាជធានី ខេត្តចំនួន១៥ និងមណ្ឌលអប់រំកែប្រែចំនួន៤ ក្នុងឪកាស បុណ្យពិសាខបូជា ខាងមុខនេះ។

ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងបញ្ជាក់ថា ការពិនិត្យពិចារណា​លើ​ការដោះលែងឬបន្ធូរបន្ថយទោស ដល់ទណ្ឌិត គឺមិនមានពាក់ព័ន្ធថាតើ ទណ្ឌិតទំាងនោះ ជាអ្នកណា​មកពីណា មាននិន្នាការនយោបាយខាងណា ឬជាទណ្ឌិត ដែល ជាមន្ត្រីអង្គការ​សង្គមស៊ីវិលនោះទេ គឺ​ស្ថិតនៅ​លើលក្ខខណ្ឌច្បាប់ដែលបានកំណត់។

សូមបញ្ជាក់ថា ទណ្ឌិតដែលអាចស្នើអោយមានការបន្ធូរបន្ថយទោសនាពេលនេះ រួមមាន ១ការអនុវត្ត ទោសក្នុងពន្ធធនាគារ ២ការ អប់រំកែប្រែ ៣ការសម្រេច ស្ថាពរពីស្ថាប័នតុលា ការ។ ទណ្ឌិត ដែលមាន ការ សម្រេចជាស្ថាពរពីស្ថាប័ន តុលាការ ឬ ទណ្ឌិតណា ដែល អនុវត្តទោសក្នុងពន្ធធនាគារ បាន១ភាគ៣ អាចស្នើបន្ធូរបន្ថយបាន។