សាលារាជធានីភ្នំពេញ បានប្រកាសការដោះស្រាយបញ្ចប់ទំនាស់ជុំវិញបញ្ហាបឹងកក់

28-04-17

សាលារាជធានីភ្នំពេញ បានប្រកាសការដោះស្រាយបញ្ចប់ទំនាស់ជុំវិញបញ្ហាបឹងកក់ ដែលបានបានអូសបន្លាយជាច្រើនឆ្នាំកន្លងមកហើយ អៅយចប់នាពេលឆាប់ៗខាងមុខ។ ការ ប្រកាស ឪសានិវាទ រឺបិទការតវ៉ាជុំវិញបញ្ហាបឹងកកនេះ បានធ្វើឡើងដោយឯកឧត្តម ខួង ស្រេង អភិបាលរងរាជធានីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មួយ រៀបចំឡើងនារសៀលថ្ងៃទី ២៧ មេសាឆ្នាំ​២០១៧ នៅសាលារាជធានីភ្នំពេញ។

ការប្រកាសរបស់សាលារាជធានីភ្នំពេញ បានធ្វើឡើង ខណៈដែលមានគ្រួសាររ បស់ ប្រជា ពល រដ្ឋ ដែលទីនោះ ចំនួន ៧ គ្រួសារមិនទាន់យល់ព្រម នូវគោលនយោបាយរបស់ សាលា រាជធានី ភ្នំពេញ នៅឡើយទេ។ គ្រួសារទាំងនោះបានទាមទារ នូវសំណង ដែលលើស នូវ គោលការ  នយោបាយនៃដំណោះស្រាយរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ។ សាលា រាជធានីភ្នំពេញ បានសម្រេចផ្តល់ជូននូវគោលនយោបាយ ដោយគ្រួសារទី១ បានទាមទារ ២០ ឡូ សាលារាជធានភ្នំពេញ ផ្តល់ជូន ៤ ឡូ ,គ្រួសារទី ២ ទាមទារ ១០ ឡូ សាលា រាជធានីភ្នំពេញ បានផ្តល់ជូន ២ ឡូ និងគ្រួសារផ្សេងទៀត ទទួលបាន២ឡូគ្រប់ៗគ្នា។

ដើម្បីបញ្ចប់នូវ ជុំវិញបញ្ហានៅតំបន់អភិវឌ្ឍន៍បឹងកក់ នេះសាលារាជធានីភ្នំពេញ បានធ្វើ ការ ដោះស្រាយ ចំនួនបីតំណាក់កាល ដោយដំណាក់កាលទី១ បានដោះស្រាយ ជាគោល នយោ បាយ បានចំនួនជាង ៤ ពាន់ខ្នង់ផ្ទះជូនប្រជាពលរដ្ឋ ដំណាក់ទី ២ប្រជាពលរដ្ឋ ដែលមិនទាន់ ស្ម័គ្រចិត្តទទួលយកនូវគោលនយោបាយ បានធ្វើការសំណូមពរ ដល់រដ្ឋបាលសាលា រាជធានី ភ្នំពេញ ធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែង រាជរដ្ឋាភិបាលបានសម្រេចកែសម្រួល ក្រឡាផ្ទៃនៃ តំបន់បឹងកក ដោយបានកាត់ចេញនូវផ្ទៃចំនួន ១២.៤៤ ហិចតា ប្រគល់ជូនប្រជាពលរដ្ឋ រួចហើយដែរ។