សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស

27 04 2017

និស្សិតជ័យលាភីចំនួន ១ពាន់ ៦២៥នាក់ បានទទួល​វិញ្ញាបនបត្រ និងសញ្ញាបត្រ ពីសម្តេចតេជោនាយក​រដ្ឋមន្រ្តី បន្ទាប់ពីនិស្សិត ជ័យ លាភីទាំងអស់នោះ បាន​បញ្ចប់ការសិក្សាប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ ក្នុងឆ្នាំសិក្សា​២០១៤-២០១៥ នៅអង្គការ វិទ្យាស្ថាន និងសាកលវិទ្យាល័យអភិវឌ្ឍធនធានមនុស្ស។ នៅ​ក្នុងពិធី​ប្រគល់និង​ទទួល​វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី២៧​មេសា លោកបណ្ឌិត ឯក មនោសែន សកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ធនធាន មនុស្ស មានប្រសាសន៍ថា ក្នុងរយេះពេលកន្លងមកក៏​ដូចក្នុងពេលបច្ចុប្បន្ន សាកលវិទ្យាល័យធនធានមនុស្ស បាននឹងកំពុង បណ្តុះបណ្តាល សិស្សថ្នាក់វិជ្ជាជីវះ និង​និស្សិតថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា ដោយបានអនុវត្ត តាមផែនការយុទ្ធសាស្រ្ តរបស់ខ្លួន ក្នុងគោលដៅ ចូល​រួមអនុវត្តតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ដើម្បីធានានូវលទ្ធភាព ទទួលបានសេវាអប់រំ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងនោះបានពង្រឹងយន្តការការងារ ដោយផ្តល់សេវាអប់រំ កម្រិត វិជ្ជា​ជីវះ កម្រិតឧត្តម និងក្រោយឧត្តម លើមុខជំនាញជាច្រើន។ លោកបណ្ឌិតសាកលវិទ្យាធិការ មានប្រសាសន៍បន្ត​ថា ក្នុងរយះពេល១៩ឆ្នាំកន្លងមក សាកលវិទ្យាល័យធនធានមនុស្ស បានធ្វើការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជា​ជីវះ និងនិស្សិត សរុបចំនួន ៣ម៉ឺន ៥ពាន់ ៤៧៤នាក់ រួមទាំងសិស្ស និស្សិតជ័យលាភី ដែលទទួលវិញ្ញាបនបត្រ និង សញ្ញាបត្រពីសម្តេចតេជោ នាយករដ្ឋមន្រ្តីនៅពេលនេះផងដែរ។

ថ្លែងទៅកាន់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យធនធានមនុស្ស សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រ សាសន៍ថា នេះគឺជា លើកទី១៤ ហើយ ដែលរូបសម្តេច បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញា​បត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវះ និងនិស្សិតថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា របស់សាកលវិទ្យាល័យធន ធានមនុស្ស ពោលគឺចាប់តាំងពីសាកលវិទ្យា ល័យ នេះ ជាអង្គការវិទ្យាល័យបណ្តុះបណ្តាល ធនធានមនុស្សម៉្លេះ។ សម្តេចតេជោនាយករដ្ឋមន្រ្ តីក៏បានថ្លែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពដែលសាកលវិទ្យា ល័យនេះ សំរេចបាននូវសមិទ្ធផលជាច្រើន ក្នុងរយះពេល ១៩ឆ្នាំ កន្លងមក។ សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រ សាសន៍បញ្ជាក់បន្ថែមថា ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ប្រឡាយទឹក និងសំណង់នានា គឺវាជា​រឿងលំបាកមួយទៅហើយ ប៉ុន្តែអ្វីដែលជាប្រការលំបាកជាងនេះទៅទៀត គឺការរក្សាឲ្យ បាននូវនិរន្តរភាព។ សម្តេចតេជោបន្តថា មកដល់ពេលនេះ មានគ្រឹះស្ថានអប់រំខ្លះ បានដំណើរការបណ្តុះបណ្តាល ទៅហើយតែ បែរជា​ត្រូវដួលរលំទៅវិញ ដោយឡែកសាកលវិទ្យាល័យធនធានមនុស្ស បានរីកចម្រើនធំធាត់ជាលំដាប់ ពោលគឺពីការ បណ្តុះ បណ្តាលមួយក្នុងថ្នាក់អង្គការវិទ្យាស្ថាន រហូតបានក្លាយជាសាកលវិទ្យាល័យប្រកបដោយភាពប្រកួត​ប្រ​ជែងបំផុត។ ជាមួយ និង ការថ្លែងនោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ដែរថា ក្រោមដំបូល នៃសុខ សន្តិភាពនោះហើយ ដែលពេល បច្ចុប្បន្នបានផ្តល់ឱកាស នៃការអប់រំកើតមានោឡើងស្មើៗគ្នា ទាំងនៅទីក្រុងនិង ទីប្រជុំជន ពោលគឺការបណ្តុះបណ្តាល និងការ អប់រំនៅតាមតំបន់ជនបទ និងនៅរាជធានីភ្នំពេញ មិនខុសគ្នាទេ ដែលនោះហើយបានផ្តល់ឱកាសឲ្យកុមារតូចៗ និងកូនខ្មែរ ទាំងអស់ ទទួលបាននូវសិទ្ធិ នៃការអប់រំស្មើៗគ្នា។ ទាក់ ទិនទៅនិងការលើកឡើងដែរថា កិច្ចព្រមព្រៀងរឿង បញ្ជូនពលរដ្ឋខ្មែរ ពីសហរដ្ឋអាមេរិកមកកាន់ ប្រទេសកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា មិនត្រូវបានលុបចោលនោះទេ គឺ យើងគ្រាន់តែធ្វើវិសោធនកម្មតែ ប៉ុណ្ណោះ ពោលគឺយើងខិតខំពិភាក្សានិងធ្វើវិសោធនកម្មក្រោមហេតុផលមនុស្សធម៌ និងសិទ្ធិ មនុស្ស។

          បន្ទាប់មកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជូនវិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្ស និងនិស្សិតជ័យលាភីពូកែ​ ចំណាត់ថ្នាក់លេខ១ ចំនួន​៣០នាក់តំណាងឲ្យសិស្ស និស្សិត ថ្នាក់វិជ្ជា ជីវះ និងនិស្សិតថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ទាំង១ពាន់​៦២៥នាក់បាន​បញ្ចប់ការសិក្សាប្រកបដោយលទ្ធផល ដ៏ត្រចះ ត្រចង់ ក្នុងឆ្នាំសិក្សា​២០១៤-២០១៥ នៅអង្គការ​វិទ្យាស្ថាន និងសាកលវិទ្យាល័យអភិវឌ្ឍធនធានមនុស្ស។ សូមបញ្ជាក់ថា យោង តាមការស្រាវជ្រាវ និងការស្ទង់​មតិប្រចាំឆ្នាំរបស់សាកលវិទ្យាល័យ បានឲ្យដឹងថា និស្សិតជ័យលាភីដែលទទួលបានសញ្ញាបត្រ ពីសម្តេចតេជោ នាយករដ្ឋមន្រ្តីនៅពេលនេះ  មានការងារធ្វើចំនួន ៨៨,៧៧% ក្នុងថ្នាក់បរិញ្ញារងមានចំនួន ៨១,៧២% ថ្នាក់បរិ​ញ្ញាបត្រ មានចំនួន ៩១,៨៩% និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានចំនួន ៩៨%។