សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចូលរួម ពិធីជួបជុំ ពិសារភោជ នាហារជាមួយ កីឡាករ កីឡាការិនី ជាង៣.០០០នាក់ដើម្បីលើកទឹកចិត្ត ជំរុញឱ្យវិស័យកីឡា រីកចម្រើន ថែមមួយកម្រិតទៀត

05 04 2017

 ការជួបជុំពិសារ ភោជនាហារ រវាងកីឡាករ កីឡាការិនី គ្រូបង្វឹក និងថ្នាក់ដឹកនាំ កីឡាករ កីឡា​ការិ​នី និងសម្តេច អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ​ត្រូវ​បាន​រៀបចំ ឡើងដោយមានបង្វឹកនិងថ្នាក់ដឹកនាំនិងកីឡាករកីឡាការិនី មកពីគ្រប់អង្គភាព សហព័ន្ធ  ​សរុបជាង៣.០០០នាក់នៅមជ្ឈមណ្ឌល ពិព័ណ៌ជាថ្មី ម្តងទៀត​ កាលពីថ្ងៃទី៤ មេសា។

ឯ.ឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៌ និងជា ប្រធានគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជាបានអោយ​ដឹង​ថា កីឡាករ កីឡាការិនី  ចំនួនជាង៣ពាន់នាក់ ដែលចូលរួម ក្នុងពិធី ពិសារ ភោជ នាហារ នា​ពេលនេះ គឺមកពី​ស្ថាប័ន ​​អង្គភាពនិងអង្គការ កីឡាដូចជា ក្រសួងអប់រំ យុវជន និងកីឡា, គណៈ​កម្មា​ធិ​ការជាតិ អូឡាំពិកកម្ពុជា, ប៉ារ៉ា​ឡាំពិកកម្ពុជា រឺ(កីឡាជនពិការ), គណៈកម្មាធិការ ស្ពេស្យ៉ាល់ អូឡាំពិក កម្ពុជា​រឺ(កីឡាជនបញ្ញាខ្សោយ), សហព័ន្ធ​កីឡាជាតិ, អង្គការកីឡាទ័ព, នគរបាលជាតិ, អង្គការក្រៅ​រដ្ឋា​ភិបាល​មួយចំនួន, និងព្រឺទ្ធាចារ្យកីឡា, អតីតកីឡាករកីឡា​ការិនីផងដែរ។ 

ក្នុងឱកាស ថ្ងៃខួបកំណើត​គម្រប់​៦៦ឆ្នាំ ​ឈានចូល៦៧ឆ្នាំ របស់សម្តេច តេជោហ៊ុន សែន ចំថ្ងៃ​ទី៤​ខែមេសា​នេះ​ដែរ​ឯ.ឧ​ថោង ខុន តំណាងអោយ កីឡាករ កីឡាការិនីកម្ពុជា ក៏បានគោរពជូនពរ និងគាំទ្រ​ដល់ ​សម្តេច ​តេជោ​ បន្ត​ដឹក​នាំ​កម្ពុជា​ ឆ្ពោះទៅរកការអភិវឌ្ឍ ​ឲ្យកាន់តែមានការរីកចម្រើន ថែមទៀត ពិសេសវិស័យកីឡា​នៅ​ព្រះ​រាជា​ណាចក្រកម្ពុជា។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញពីវឌ្ឍនភាពជាច្រើនដែល ត្រូវបានកើតឡើង នៅក្នុងក្របខណ្ឌជាតិ របស់យើង ក្នុងនោះមិនត្រឹមតែកីឡាដែលមានការប្រកួតកីឡាអាស៊ីនោះទេ ក៏ប៉ុន្តែចលនាកីឡាក៏រីកធំទូលាយនៅគ្រប់ទីកន្លែងទាំង២៥ រាជធានី ខេត្ត។សម្តេចបានសរសើរ ចំពោះថ្នាក់ដឹកនាំ គណៈកម្មការជាតិ អូឡាំពិកកម្ពុជានិងសហព័ន្ធកីឡាទាំងអស់ ដែលបានធ្វើឱ្យ វិស័យកីឡាកម្ពុជារីកលូតលាស់ និងការ​ចូល​រួម​ប្រកួត​ទាំងក្នុងកំរិតតំបន់និងអន្តរជាតិ ហើយជាមោទនភាព របស់កម្ពុជា ដែលបង្ហាញ​ពី មោទ​នភាព​កាន់​តែ​ឆ្ងាយ​ទៅៗ ធ្វើឱ្យទង់ជាតិ របស់កម្ពុជា ទៅកាន់គ្រប់ទីកន្លែងតាមរយៈវិស័យកីឡា។

សម្តេច តេជោ ហ៊ុន សែន បន្តថា វិស័យកីឡា នេះទៀតសោត សាមគ្គីភាព នៅក្នុងចំណោម ប្រជាជន​យើង​ក៏កាន់តែទូលំទូលាយ និងរីកចម្រើន ទំនាក់ទំនង វប្បធម៌ និងវិស័យកីឡា ជាមួយប្រទេសដទៃ ក៏​ត្រូវ​បានរីកចម្រើនដែលជាផ្នែកមួយ នៃកិច្ចការបរទេស របស់ប្រជាជន តាមរយៈវិស័យកីឡា និង​វប្បធម៌​នេះឯង។ជាមួយនេះ សម្តេច ក៏បានថ្លែងអំណរគុណ ចំពោះបណ្តាក្រុមហ៊ុន នានាដែលបានចូលរួម​ចំណែក ​លើកស្ទួយវិស័យកីឡា តាមរយៈការចូលរួមជាវិភាគទាន ទ្រទ្រង់វិស័យកីឡា ឬធ្វើជាអ្នក​ឧប​ត្ថម្ភ តាមរយៈកម្មវិធីនានា សម្រាប់វិស័យកីឡា។ វិស័យកីឡា អាចរីកដុះដាលទៅបានគឺទាមទារ នូវការ​ឧប​​ត្ថម្ភ តាមរយៈការផ្សាយពាណិជ្ជកម្ម នូវផលិតផលរបស់ខ្លួន។តាមរយៈការសំណេះសំណាលនេះដែរ សម្តេចបានមានប្រសាសន៍ផងដែរ ទាក់ទងនឹងស្តង់​ដារ​អន្តរ​ជាតិតាមពិតវិស័យកីឡាឯណេះទេ ដែលមានស្តង់ដារនោះ។ ជាមួយនេះ សម្តេច​បាន​បន្ត​លើក​ទឹក​ចិត្ត​ឱ្យ​កីឡាករ ទាំងអស់ខិតខំតទៅទៀត៕