ទូតអាមេរិកពិនិត្យការហ្វឹកហ្វឺនការបោះសំអាតមីននៅខេត្តកំពង់ឆ្នាំង

03-04-2017

នៅចុងសប្តាហ៍កន្លងទៅនេះ កម្ពុជារួមនិង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ទេសរដ្ឋមន្រ្តី សេរី កុសល  បានចុះពិនិត្យ ទីតាំងកន្លែងហ្វឹកហ្វឺន បោះសំអាតមីន និង គ្រាប់យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះ​នៅខេត្តកំពង់ឆ្នាំង។ឯកឧត្តម ហេង រតនា  ប្រតិភូរដា្ឋភិបាលកម្ពុជា ទទួលបន្ទុក ជា ប្រធានមជ្ឈមណ្ឌល​សកម្មភាព​មីនកម្ពុជា បានមានប្រសាសន៍ថាជាង សង្រ្គាមនៅកម្ពុជាមានរយៈពេលពេលវែង ៣៥ ឆ្នាំដូច្នេះបញ្ហាគ្រាប់មីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជាមានមក​ពីបណ្ដា​ប្រទេស​ជាច្រើនក្នុងសាកលលោកដែលមានកប់ក្នុងដីនិងនៅតែបន្ដកំរាមកំហែងដល់ប្រជាជនកម្ពុជា។ សង្រ្គាមស៊ីវិលកងទ័ពគ្រប់ភាគី ទ័ព័ថៃ បានដាក់គ្រាប់មីនជាច្រើន នៅក្នុងអំឡុង​សង្គ្រាម​ឥណ្ឌូចិន ជាពិសេសនៅតាមបន្តាព្រំដែនភាគខាងលិច ជាមួយប្រទេសថៃ ។ ការវាយ​ប្រហារតាមយន្តហោះ និង កាមភ្លើងធំ ដោយសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាម​វៀតណាម​បានបន្សំទុកនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន នៅតាមផ្លូវភាគខាងកើតតាមព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ផងដែរ។  ក្នុងឧកាសនេះ ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះដៃគូរ​ក្នុងការខិតខំចូលរួម ក្នុងបញ្ហាមីននេះ ហើយរាជរដ្ឋាភិបាល កម្ពុជាកំពុងដាក់​ចេញនូវ​យុទ្ធសាស្រ្ត ដែលមានបទដ្ឋានគតិយុទ្ធ ក្នុងការសំរេចដោះមីន និង គ្រាប់យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះអោយបានអស់ពីក្នុងដីនៅឆ្នាំ ២០២៥។ ឯកឧត្តម បានបន្តថា អាជ្ញាធរមីនកម្ពុជា​ត្រូវការ​ថវិកាក្នុងមួយឆ្នាំជាង ៤០លានដុល្លារ ក្នុងការបោសសំអាតមីននេះហើយអាជ្ញាធរមីន ទទួលបានថវិកាជំនួយប្រមាណតែ២០លាន ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ។ឯកឧត្តម វិល្លែម ហ៊ែត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍​ថាបោសសំអាតគ្រាប់មីនអាទិភាពដ៏ចំបងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។ ឯកឧត្តមបានចាប់អារម្មណ៏ថាកាលពីឆ្នាំ ១៩៩៩ អ្នករុករកមីន គឺមិនមានឧបករណ៏គ្រប់គ្រាន់​នោះទេក្នុងការរុករកមីន ប៉ុន្តែបច្ចុប្បន្ននេះយើងមានឧបករណ៏ទំនើបៗ​ក្នុងការបោស​សំអាត​មីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ហើយជារៀងរាល់ឆ្នាំសហរដ្ឋអាមេរិកបានផ្តល់ អំណោយ​ជាង​​២​លានដុល្លារអាមេរិកសំរាប់ស៊ីម៉ាក់ក្នុងប្រតិបត្តិការដោះមីន។ កាលពីឆ្នាំ១៩៩៣ ដល់ឆ្នាំ ២០១៦ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណ ជាង៦លានដុល្លារអាមេរិក​ទៅ​ដល់​​អង្គការដោះមីនទាំងអស់នៅកម្ពុជា។ ចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ២០១៦ រដ្ឋាភិបាល​សហរដ្ឋអាមេរិកបានចំណាយថវិកាប្រមាណជាង ១២ លានដុល្លារ សំរាប់កម្មវិធីបំផ្លាញ​អាវុធ​ធម្មតានៅកម្ពុជា ដោះមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ ផ្តល់ការអប់រំស្តីពីគ្រោះថ្នាក់​គ្រាប់មីន​ជួយពង្រឹងសមត្ថភាពនៅថ្នាក់ជាតិផងដែរ ហើយបច្ចុប្បន្ននេះក្រសួងការបរទេសសហរដ្ឋ​អាមេរិក​បានកំពុងជួយកម្មវិធីផ្សេងគ្នាចំនួន ១០ ជាមួយនិងនិងអង្គការមិនមែន​រដ្ឋាភិបាល​ចំនួន​៦ ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា លើបញ្ហានេះ។