កីឡាប្រពៃណីខ្មែរ៤ប្រភេទបន្តបង្ហាញវត្តមាននៅ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០១៧ ដ៏ដែល

17 03 2017

ប្រភេទ កីឡាប្រពៃណីខ្មែរ ចំនួន៤ប្រភេទ នៅតែបន្តវត្តមាន របស់ខ្លួនក្នុង ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ​២០១៧ ដដែល ក្នុងចំណោមល្បែងប្រជាប្រិយ ជាច្រើនទៀត ។ ហើយវត្តមាន របស់កីឡា ទាំង៤ខាងលើនេះ ក្រោយ​ពី​ទទួលបាន ប្រជាប្រិយភាពខ្លាំង អស់រយៈពេល ៤ឆ្នាំកន្លងទៅ នៅលើទឹកដីសុវណ្ណភូមិ ដ៏ពិសិទ្ធ នៃ​ព្រះ​រា​ជា​ណា​ចក្រកម្ពុជា ។នេះគឺជាថ្លែងកោតសរសើរ របស់លោក សំហេង បុរស អនុប្រធានក្រុមប្រឹក្សា​ភិបាល​នៃព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បានរៀបចំ បែងចែក កម្មវិធីជា២ គឺកម្មវិធី សម្រាប់ពេលថ្ងៃ និងកម្មវិធីសម្រាប់ ពេលយប់ ដោយ​ចាប់​ផ្តើម​ដំណើរការ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅឧទ្យានជាតិអង្គរវត្ត ។ ជាមួយ​កម្ម​វិធី​ដ៏​សំបូរ​បែប​ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះដែរ កម្មការរៀបចំពិធី ក៏បានចាតទុក កម្មវិធីប្រកួតកីឡាប្រពៃណីខ្មែរ ជា​ល្បែង​កម្សាន្ត មួយបែបសម្រាប់ឲ្យ ប្រជាពលរដ្ឋ បានទស្សនា ក៏ដូចជាការបង្កើនភាពសប្បាយរីករាយ ។ កីឡា​ប្រពៃណី​ខ្មែរ ទាំង៤ខាងលើនោះ មាន កីឡាល្បុក្កតោ កីឡាអុកចត្រង្គ កីឡាទាញព្រ័ត្រ និងកីឡាប្រណាំង រទេះគោ រទេះក្របី ។ ចំពោះកីឡាទាំង៤ប្រភេទនេះ មានប្រជាពលរដ្ឋ ចូលរួមទស្សនា រាប់ម៉ឺន នាក់ក្នុង១ថ្ងៃៗ ហើយ​មាន​​ផ្តល់ឱកាសឲ្យភ្ញៀវ ទេសចរណ៍ បរទេសចូលរួម លេងកម្សាន្ត ក៏ដូចជាហ្វឹក ហាត់ផងដែរ។តាមរបាយការណ៍ដដែរនេះ បានបញ្ជាក់បន្ថែមថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៦កន្លងទៅ កម្ពុជា ​ទទួលបានអ្នកចូលរួម ប្រមាណ១លាន៣សែននាក់ ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈឆ្នាំនេះ នឹងអាចកើន ដល់១លាន៥សែននាក់ ។ អ្វីដែល ក្រុមការងារ ព្រឹត្តិការណ៍​ អង្គសង្ក្រាន្ត ​បាន​កំពុង​ធ្វើ ​នា​ពេលនេះ សំដៅ ទាក់ទាញទេសចរ បរទេស ឲ្យចូលមកទស្សនាមកកម្ពុជា កាន់តែច្រើនបន្ថែមទៀត៕