ពិធីអបអរសាទិវាជាតិ៣មីនា លើកទី១៩ ឆ្នាំ២០១៧ ក្រោមប្រធានបទ« យុវជន ដើម្បីវប្បធម៌ជាតិ»

15 03 2017

កាលពីរាត្រីកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញបានប្ររព្ធ ពិធីអបអរសាទិវាជាតិ៣មីនា លើកទី១៩ ឆ្នាំ២០១៧ ក្រោមប្រធានបទ« យុវជន ដើម្បីវប្បធម៌ជាតិ» នៅរម្មណ៍ដ្ឋានប្រវត្ដភ្នំរាជធានីភ្នំពេញ។លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឲ្យដឹងថា ទិវាវប្បធម៌ជាតិ ០៣មីនា ប្រារព្ធឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាក្រើនរំលឹក បំផុស ស្មារតី និងមនសិការ ដល់ប្រជាជលរដ្ឋទាំងអស់ក្នុងការថែរក្សា ការពារវប្បធម៌ជាតិឲ្យបានស្ថិតស្ថេរ ។

លោកជំទាវ សុខ កែវពិសី អភិបាលរងសាលារាជធានីភ្នំពេញ មានប្រសាសន៍កោតសរសើរយ៉ាង ខ្លាំងចំពោះ សិក្សានុសិស្សទាំងអស់ដែលឆ្លៀតពេលពីការសិក្សា ដើម្បីរួមចំណែកផ្សព្វផ្សាយវប្បធម៌ ដោយ មិនឲ្យជ្រុលខ្លួនក្នុងផ្លូវមិនគាប់ប្រសើរ ដូចជាពាក់ព័ន្ធនិងគ្រឿញៀញ អំពើចោរកម្ម និងបញ្ហាអសកម្មផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ និងអនាគត់របស់ខ្លួន ។ លោកជំទាវបានបញ្ជាក់ឲ្យដឹងថា វិស័យវប្បធម៌ ជាតិ គឺជាវិស័យគន្លឹះក្នុងការអភិរក្ស និងអភិវឌ្ឍចំណេះដឹង ប្រពៃណី ទំនៀមទំលាប់ក៏ដូចជា បេតិកភណ្ឌ វប្បធម៌ជាតិគ្រប់ប្រភេទដែលជាអត្ដសញ្ញាណ និងព្រលឹងរបស់ជាតិយើង   ហើយបច្ចុប្បន្ននេះ វិស័យសិល្បៈ យុវជនមានការវិវឌ្ឍយ៉ាងខ្លាំងក្លា តាមនិន្នាការថ្មីនៃសហសម័យ នាំមកទាំងផលល្អ និងផលមិនល្អ ដែលចាំបាច់ត្រូវកែលំអរ ជាពិសេសការលើកស្ទួយកម្លាំងយុវជន ជាកម្លាំងបន្ដវេនក្នុងការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ក្នុងសម័យកាលនេះ គឺជាការចាំបាច់ណាស់ ដើម្បីប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ឲ្យទៅជាមជ្ឈមណ្ឌលនៃការផ្សព្វផ្សាយសិល្បៈទស្សនីយភាពជាតិ និងជាព្រះណាចក្រនៃវប្បធម៌។

ក្នុងឱកាសនោះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈមានប្រសាសន៍ថា វេទិការ នេះគឺជាយន្ដការយ៉ាងសំខាន់សម្រាប់ជម្រុញឲ្យយុវជនដែលជាអ្នកបន្ដវេនបានចូលរួមដោយផ្ទាល់កាន់តែច្រើននិងកាន់តែសម្មប្រសើរឡើងថែមទៀតក្នុងការអភិរក្ស និងអភិវឌ្ឍបេតិកភ័ណ្ឌវប្បធម៌ជាតិ និងជា ការ ឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនិងគោលនយោបានជាតិស្ដីពីវិស័យវប្បធម៌ និងកម្មវិធីនយោយយុទ្ធ សាស្ដ្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល អាណត្ដិទី៥នៃរដ្ឋសភាផងដែរ។ លោកជំទាវ បានឲ្យ ដឹងទៀតថា បច្ចុប្បន្ននេះប្រទេសនានាលើពិភពលោកកំពុងអនុវត្ដនយោបាយ សកលភាវបនីយកម្ម ស្របជាមួយនេះប្រទេសក្នុងសហគមន៍អាស៊ានក៏កំពុងធ្វើសមាហរណកម្មលើគ្រប់វិស័យ និងដោយឡែក លើវិស័យសិល្បៈវប្បធម៌សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមរៀងៗខ្លួន។ ហើយចរន្ដនេះតម្រូវឲ្យហូចូល នៃសិល្បៈ វប្បធម៌បរទេសទាំងវិជ្ជាមាននិង អវិជ្ជមានក្នុងប្រទេសកម្ពុជា ដែលប្រការនេះតម្រូវឲ្យប្រជាជនគ្រប់រូប ត្រូវមានកាតព្វកិច្ចជាចាំបាច់ក្នុងការរួមចំណែកថែរក្សាការពារវប្បធម៌ខ្លួន ដោយឈរលើមូលដ្ឋាន នៃការ អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍលើមូលដ្ឋានអភិរក្ស។

សូមបញ្ជាក់ថា ក្នុងពិធីអបអរសារទរទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញបានរៀប ចំការសំដែងសិល្បៈ ល្ខោន របាំប្រជាប្រិយនិងចម្រៀងជូនសាធារណៈជនទស្សនាផងក្នុងពេលរាត្រី។ ហើយកន្លងមកមន្ទីរវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំមហោស្រពសិល្បៈយុវជនលើកទី៣ថ្នាក់រាជធានីដើម្បីចូលរួមផ្សព្វផ្សាយទិវាវប្បធម៌ជាតិ៣មីនាផងដែរ។