ពិធីសម្តែងសិល្បៈដើម្បិកុមារកំព្រាកម្ពុជា ក្រោមប្រធានបទ ភ្នំពេញរាត្រីសប្បុរធម៌

14 03 2017

សម្ភារៈមួយចំនួនទៀតទទួលបានពីសកម្មភាពមនុស្សធម៌នៅក្នុងព្រឹត្តិការណ៏ ភ្នំពេញរាត្រីសប្បុរសធម៌ រៀបចំឡើងសហភាពសហព័ន្ធយុវជនកម្ពុជា នៅពហុកីឡាដ្នានជាតិអូឡាំពិក ។កាលពីរាត្រីថ្ងៃទី១១ ខែ មិនា ឆ្នាំ ២០១៧ ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសប័ន្ធយុវជនកម្ពុជា​  មានប្រសាសន៏ថា ការរៀបចំកម្មវិធីសម្តែងសិល្បៈលក្ខណៈជាសប្បុរសនេះគឺមានគោលបំណងរែអង្គាសថវិកាពីការលក់សំបុត្រ​ន​ិង ប្រមូលថវិកាដែលបានពីសប្បុរសធម៌ យើងមានការចូលទាំងថវិកា និងសំភារៈពីឯកឧត្តម លោកជំទាវ ពាណិជ្ជករ អាជីវករ លោកគ្រូ អ្នកគ្រូ សិស្សនិសិស្ស យុវជន ព្រមទាំងសាធារណៈជនទូទៅតាមរយៈការទិញសំបុត្រចូលរួមទស្សនាការសំដែងសាធារណ៖ជនទូទៅតាមរយៈការទិញសំបុត្រចូលរួមទស្សនាការសំដែងសិល្បៈនានា។ សកម្មភាពនេះគឺបានបង្ហាញពីវប្បធម៌នៃការចែរំលែកនៅក្នុងសង្គមកម្ពុជា ។ គួរបញ្ជាក់ថា ថវិកា និង សម្ភារៈនឹងយកទៅឧបត្ថម្ភជូនកុមារកំព្រាកុមារពិការគ ថ្លង់ កុមារខ្សោយសតិបញ្ញា កុមារផ្ទុកមេរោគអេសដ៍ ទុគតជន ជនចាស់ជរាទីទ័លក្រ ចំនួន ១៣០០នាក់ ដែលកំពុងរស់នៅ និងពឹងអាស្រ័យនៅតាមមណ្ឌល អង្កការ សមាគម មានដូចជា អង្គការ SFODAS ORPHANAGE អង្គការកុមារ និង អភិវឌ្ឍន៍សហគមន៍ក្រីក្រ អង្គការអភិវឌ្ឍន៍ កុមារកម្ពុជា មន្ទីរពេទ្យគន្ធបុប្ជា និង សមាគមអភិវឌ្ឍន៍។