រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលារួមគ្នាលើកទី៧ ស្ដីពីបទពិសោធន៍ តាមដានត្រួតពិនិត្យថវិកាជាតិ និងការគ្រប់គ្រង ការវិនិយោគសាធារណៈ នៃ​រដ្ឋសភា កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា នៅរាជធានីភ្នំពេញ

13 03 2017

វេទិកានេះមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១២ ​ដល់ថ្ងៃទី១៥ ​ខែមីនា ឆ្នាំ២០១៧ ដែលពិធីបើកប្រព្រឹត្តទៅនៅថ្ងៃច័ន្ទនេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងមានការ​អញ្ជើញ​ចូលរួម​ពីតំណាងរដ្ឋសភា និង ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​អាជ្ញាធរ​សវនកម្ម នៃ​ប្រទេស​កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា​។ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ សវនកម្ម ធនាគារ នៃ​រដ្ឋសភានៃព្រះរាជានាចក្រកម្ពុជាបានលើកឡើងថា សិក្ខាសាលា​នេះ គឺជា​ការ​ផ្តួចផ្តើមឡើង ដើម្បី​ពង្រឹង​គណនេយ្យភាពនិង​ស្ថាប័ន​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​៣ លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ជាការ​ផ្លាស់ប្តូរបទពិសោធន៍ រវាង​គណៈ កម្មការ ​ហិរញ្ញវត្ថុ សវនកម្ម ធនាគារ នៃ​ស្ថាប័ន​នីតិបញ្ញត្តិ ទាំង​៣ ប្រទេស​កម្ពុជា ឡាវ វៀត ណា​ម ដើម្បី​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​ការធ្វើសមាហរណកម្មសេដ្ឋកិច្ច​អាស៊ាន។​សិក្ខាសាលា​រួមគ្នា លើក​ទី​៧ ស្តីពី​បទពិសោធន៍ ត្រួតពិនិត្យ​ថវិកាជាតិ និង​ការគ្រប់គ្រង វិនិយោគ សាធារណៈ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ សំដៅ​រិះរក​យន្តការ​គន្លឹះ គ្រប់គ្រង​ថវិកាជាតិ និង​ការគ្រប់គ្រង វិនិយោគសាធារណៈឲ្យ​មាន​តម្លាភាពនិង​ដើម្បី​ពង្រឹង​សាមគ្គីភាព ធានាបាន​សុខសន្តិភាព ក្នុង​តំបន់ និង​ពិភពលោក​។ ​ស្ថាប័ន​សភា មាន​តួនាទី​ត្រួតពិនិត្យ ពីលើ​រដ្ឋាភិបាល លើ​ការប្រើប្រាស់​ថវិកាជាតិ និង​ការគ្រប់គ្រង វិនិយោគសាធារណៈ ដើម្បី​ធានាបាន​នូវ ការអភិវឌ្ឍ ប្រកបដោយ​តម្លាភាព​។​