ពិធីបើកប្រកួតកីឡាសិស្សជ្រើសរើសជើងឯកទូទាំងខេត្តបាត់ដំបង ក្នុងក្របខ័ណ្ឌមធ្យមសិក្សា

06 03 2017

    ក្នុងឱកាសបើកពិធីប្រកួតកីឡាសិស្សជ្រើសរើសជើងឯកទូទាំងខេត្តបាត់ដំបង ក្របខ័ណ្ឌសិស្សមធ្យមសិក្សា ឯកឧត្តម ប៊ុត គឹមស៊ាន អភិបាលរងខេត្តបាត់ដំបង សូមផ្តាំផ្ញើចំពោះមន្ត្រីបច្ចេកទេសទាំងអស់ ដែលត្រូវ ដឹកនាំ ការប្រកួតនេះ សូមយក ចិត្តទុកដាក់ អនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ និយាមបច្ចេកទេស ដែល កំណត់ ដោយគណៈកម្មការរៀបចំការប្រកួត ដើម្បីធានាដឹកនាំ ការប្រកួត ប្រកបដោយយុត្តិធម៌ ស្របតាម គោល ការណ៍ Fair Play និងរកឲ្យឃើញនូវកីឡាករ កីឡាការិនីឆ្នើម ដើម្បីត្រៀម ចូលរួម ប្រកួតថ្នាក់ទូទាំប្រទេស។អញ្ចឹងហើយចូរក្មួយៗកីឡាករ កីឡាការិនីទៀតសោត សូមប្រឹងប្រែងយកចិត្តទុកដាក់បញ្ចេញអស់ សមត្ថភាព​ដែលបានហ្វឹកហាត់កន្លងមកឲ្យទទួលបឆនជ័យជំនះ និងត្រូវរក្សាឲ្យ បាននូវសាមគ្គីធម៌ និងសីលធម៌ ទាំងការ ស្នាក់នៅ និងការប្រកួតដែលជាផែនគ្រឹះដ៏សំខាន់បំផុតនៃសាមគ្គីភាព ឯកភាពជាតិយើង ។

    បើតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តបានបញ្ជាក់ថា ការប្រកួតកីឡាសិស្ស ក្របខ័ណ្ឌ មធ្យមសិក្សា ប្រចាំ ឆ្នាំសិក្សា ២០១៦/២០១៧ នេះមឆនរយះពេលមួយសប្តាហ៍ មានកីឡាករ កីឡាការិនីសរុប ៨៧០ នាក់ កីឡាការិនី ៣៨៤ នាក់ និងរួម មានប្រភេទកីឡាបាល់ទាត់ ២៤ ក្រុម នារី ០៩ ក្រុម  បាល់ទះមាន ១៦ ក្រុម នារី​ ០៦ ក្រុម  បាល់បោះ ០៧ ក្រុម នារី ០៤ ក្រុមកីឡា អត្តពល កម្មបុរស នារី​ ១១ ក្រុម និងមានប្រភេទ កីឡាប៊ូល ( ប៉េតង់ ) ផងដែរ ៕