សម្តេចតេជោនាយករដ្ឋមន្រ្តី - ទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ ក្រោមប្រធានបទទីក្រុងស្អាតទីក្រុង ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍

27-02-2017

ទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៧ ក្រោមប្រធានបទទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរណ៍បានប្រារព្វធ្វើឡើងយ៉ាងមហោឡារិកអធិកអធមនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ដោយបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា។ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវជាឥស្សរជនជាន់ខ្ពស់តំណាងគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជាឥស្សរជនការទូតនិងបណ្តាទីភ្នាក់ងារទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។ ឯកឧត្តមថោងខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតមាន​ប្រសាសន៍ ថាបច្ចុប្បន្ននេះកម្ពុជាមានសុខសន្តិភាពស្ថិរភាព   នយោបាយសណ្តាប់ធ្នាប់ល្អបរិបូរណ៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរនិងមានការអភិវឌ្ឍលើគ្រប់វិស័យពិសេសមានកំណើនសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សំគាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បន្តថាឆ្នាំនេះគឺជាឆ្នាំទី៥    ដែលយើងប្រារព្វទិវាជាតិទីក្រុងស្អាតក្រោមប្រធានបទ  ទីក្រុងស្អាតទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍។តាមរយៈ   ប្រធានបទនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា    ប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់រស់នៅក្នុងទីក្រុងមានភាពស្អាតនិងបែតងមានការយកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅ របស់ពួកគាត់មានការធានាសន្តិសុខសុវត្តិភាពពេញលេញមានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អ    មានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អពោលគឺជាទីកន្លែងដែលអាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រាកដសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ បានមានប្រសសាន៍ថា៖ សិទ្ធិតាមបែបអនាធិបតេយ្យ គឺជា សិទ្ធិ  ដែលបំផ្លាញជាតិតែម្តង   យើងទទួលស្គាល់សិទ្ធិតែមិនមែនសិទ្ធិបែបអនាធិបតេយ្យទេ គឺជាសិទ្ធិនៃនិតិរដ្ឋ។ សម្តេចតេ​ជោ​បានស្នើយល់ឲ្យច្បាស់  និងសូមមិត្តភក្តិបរទេសយល់ឲ្យច្បាស់លើរឿងនេះ។ សម្តេចតេជោ នាយក រដ្ឋមន្រ្តីមានប្រ​សាសន៍​សង្កត់ថាសុខសន្ដិភាព  ស្ថិរភាពនយោបាយ   សន្ដិសុខ   សណ្ដាប់ ធ្នាប់ល្អ  បរិបូរណ៍ ដែល កម្ពុជាមានក្នុងពេល​បច្ចុប្បន្ននេះគឺជាគ្រឹះយ៉ាងរឹងមាំគាំទ្រដល់ការអភិវឌ្ឍ និងភាពរីកចម្រើនលើគ្រប់វិស័យ ហើយផ្ដល់នូវកាលា​នុវត្ដ​ភាព​យ៉ាងធំធេងដល់ការកសាងអនាគតកម្ពុជាប្រកបដោយភាពរុងរឿងនិងជវភាព។ តាមរយៈនេះកម្ពុជាចាំបាច់ត្រូវខិតខំ​ពង្រឹងខ្លួនឯងឱ្យកាន់តែខ្លាំង ក្លាបន្ថែមទៀត ពិសេសការផ្ដោតការ   យកចិត្ដ ទុកដាក់លើវិស័យ   ដែលទ្រទ្រង់ដល់​កំណើនក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ។ សម្តេចតេជោបាន    មាន ប្រសាសន៍បន្តថា៖   កត្តាសន្តិភាព​កុំភ្លេច​ឲ្យសោះសួរថា  តើមានអ្នកណាទៅធ្វើទេសចរណ៍នៅសេរី នៅអ៊ីរ៉ាក់ ,នៅលីប៊ី នៅសូម៉ាលី នៅលីបង់ និយាយ​ឲ្យ​ពិត​ ពោលគឺយើង ត្រូវមានការ ទទួលខុស ត្រូវទៅលើ បញ្ហានេះទើបទីក្រុងរបស់យើងទាក់ទាញបានភ្ញៀវទេសចរណ៍។ សម្តេច​តេជោមានប្រសាសន៍ សង្កាត់ធ្ងន់ បន្ថែ ទៅទៅលើកការខិត្តខំថែរក្សាសុខសន្តិភាព  ធ្វើម៉េចធានាបញ្ហា​សន្តិ​សុខ​ ជារឿងសំខាន់របស់យើងក្នុង ការធានា សុវត្តិភាពសម្រាប់វិស័យទេសចរណ៍។ សម្តេចតេជោបានលើក​ឡើង​ជា    ​សំណួរថាតើអង្គវត្ត ខ្មែរវាកើត តាំងពី  មុនឬទើបតែកើតឥឡូវ?  កើតតាំងពីរាប់ពាន់ឆ្នាំមកហើយ     ចុះហេតុអ្វី​ក្នុងទស​វត្សរិ៍៧០   អត់មានទេសចរណ៍ មកពី   សង្រ្គាមទើបវាគ្នានទេសចរណ៍ ដូចនេះតម្លៃណាក៏  ដោយត្រូវរក្សាសន្តិភាពឲ្យបាន រឿងស្អីជ្សេងទៀត គឺនិយាយ គ្នាក្រោយ។ តែអ្នកណាបំផ្លាញសន្តិភាពហើយអ្នកឯងត្រូវទទួលនូវទណ្ឌកម្មពិតប្រាកដ មួយមិនអាចមើល រំលង បញ្ហានេះបានទេអ្នកឯងនិយាយពីសិទ្ធិមនុស្ស? ដើម្បីសិទ្ធិមនុស្សពីបីនាក់បំផ្លាញ​ប្រទេស​ជាតិ​ទាំងមូល  អ្នកឯង និយាយអំពីសិទ្ធិ សិទ្ធិដែលអ្នកឯងសម្លាប់ប្រជាជនរាប់ម៉ឺន រាប់លាននាក់តើអ្នកឯង​ស្គាល់​ពីសិទ្ធិទេ ? សិទ្ធិដូច សព្ធថ្ងៃនេះសិទ្ធិរស់រានមានជីវិត សិទ្ធិមានអ្វីៗដែលកំពុងធ្វើរាល់ថ្ងៃនេះ ទេហៅថាសិទ្ធិ ។   បន្ទាប់មកសម្តេចអគ្គ មហាសេនាបតីតេជោ   ហ៊ុន  សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា      អញ្ជើញជូនជ័យលាភីរង្វាន់    សម្តេចតេជោនាយករដ្ឋមន្រ្តី      សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី២រង្វាន់ជ័យលាភីបដិសណ្ឋារកិច្ចល្អសេវាសាធារណៈរបស់ក្រុងខណ្ឌបេក្ខភាពក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតនិងច្រកទ្វារអន្តរ​ជាតិដែល បានទៅ លើក្រុងខណ្ឌសណ្ខារគាររមណីដ្ឋានច្រកទ្វារអន្តរជាតិ មួយចំនួនក្នុងប្រទេសកម្ពុជាដែល​បានចូលរួម ប្រឡងប្រណាំងក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តី   នៃព្រះរាជាណា​ចក្រកម្ពុជាពិសេស   នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីប្រទេសជាតិមានសុខសន្តិភាពនិងមាន​ការអភិវឌ្ឍលើគ្រប់វិស័យ។រួមជាមួយនិងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធនិង​ការចូលរួមរបស់ប្រជាជនកម្ពុជាបាននឹងកំពុងក្លាយជាគោលដៅទេសចរណ៍អន្តរជាតិមួយដែលត្រូវទស្សនា​ប្រកប​ដោយទាក់ទាញក្នុងតំបន់និងនៅលើពិភពលោកពិសេសខេត្តសៀមរាប-អង្គរត្រូវបានទទួលស្គាល់និងចាត់ថ្នាក់ជាទីក្រុងគោលដៅទេសចរណ៍   ប្រកបដោយភាពទាក់ទាញលំដាប់ទី៤     នៅលើពិភពលោកនិងលំដាប់ទី២នៅអាស៊ីបន្ទាប់​ពីទីក្រុងក្យូតូបើតាមការវាយតម្លៃរបស់ទស្សនាវដ្តី  Traveland  Leisure  ហើយអង្គរក៏បានជាប់ពានរង្វាន់​ជើងឯកឆ្នាំ២០១៤Archeo Madnessក្នុងឱកាសទិវាបុរាណវិទ្យាអន្តរជាតិ។ឆ្នាំ២០១៤កន្លងទៅព្រម​ជាមួយ​នឹងចំនួនទេសចរណ៍អន្តរជាតិនៅលើសកលលោកប្រមាណជាង១ពាន់លាននាក់កម្ពុជាបានទទួល​ទេស​ចរណ៍អន្តរជាតិ៤លាន៥សែននាក់ក្នុងកំណើន៧% ក្នុងនោះភ្ញៀវទេសចរណ៍មកពីតំបន់អាស៊ីប៉ាស៊ីហ្វីកមាន​សមាមាត្រ៧៨% មកពីអឺរ៉ុបមានសមាមាត្រ១៦% និងមកពីអាមេរិកមានសមាមាត្រ ៦% នៃចំនួនសរុបព្រម​ទាំង​ចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុកប្រមាណជាង៨លាននាក់។ភាគច្រើននៃភ្ញៀវទេសចរណ៍អន្តរជាតិសរុបចូលចិត្ត​ទស្សនាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តពិសេសប្រាសាទអង្គ  រនិងគោលដៅទេសចរណ៍  បេតិកភណ្ឌ​វប្បធម៌​ដទៃទៀតខណៈពេលដែលនិន្នាការទេសចរណ៍តំបន់ឆ្នេរសមុទ្រអេកូទេសចរណ៍និងទេសចរណ៍សហគមន៍នៅ​កម្ពុជាកំពុងមានការរីកចម្រើនផងដែរ។វិស័យទេសចរណ៍កម្ពុជាបានរួមចំណែកប្រមាណជាង១០% នៃ     ផលិតផល​ក្នុងស្រុកសរុប (GDP  ) របស់កម្ពុជាក្នុងឆ្នាំ២០១៣ជាមួយនឹងការបង្កើតឱកាសការងារ​ដោយផ្ទាល់ប្រមាណ​ជាង​៥០ម៉ឺននាក់ពោលគឺប្រមាណ១៣%  នៃកម្លាំងពលកម្មសរុប។និងការងារដោយប្រយោលរាប់ម៉ឺននាក់ថែមទៀត។ជាមួយនិង​គោលដៅអភិវឌ្ឍន៍ទេសចរណ៍នៅកម្ពុជាជាទេសចរណ៍វប្បធម៌និងធម្មជាតិនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍​កម្ពុជាស្អាតនិងបៃតងនិងការផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាពកម្ពុជានឹងទទួលទេសចរណ៍អន្តរជាតិប្រមាណ៥លាននាក់នៅឆ្នាំ២០១៥និងប្រមាណ៧លាន៥សែននាក់នៅឆ្នាំ២០២០។ការរីកចំរើននៃវិស័យទេស​ចរណ៍កម្ពុជាគឺពិតជារួមចំណែកយ៉ាងសកម្មដល់ការរីកចំរើនដល់វិស័យដទៃទៀតមានជាអាទិ៍សេដ្ឋកិច្ចវប្បធម៌សង្គមបរិស្ថានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់រួមមានផ្លូវថ្នល់កំពង់ផែទេសចរណ៍សណ្ឋាគារនិងអគ្គិសនីជាដើម។ទេស​ចរណ៍ប្រកបដោយនិរន្តរភាពអាចជាកម្លាំងចលករមួយដ៏ធំក្នុងការទ្រទ្រង់ផ្តល់តម្លៃនិងកិច្ចការពារ​បេតិកភណ្ឌ​រូបីយនិងអរូបីយហើយពឹងផ្អែកលើការជម្រុញលើកទឹកចិត្តអភិវឌ្ឍន៍សិល្បៈសិប្បកម្មនិងសកម្មភាព​ច្នៃប្រឌិត​ផ្សេងៗ​ទៀត។