សេវាកម្មដឹកជញ្ជូនសាធារណៈរថយន្តក្រុងនៅរាជធានីភ្នំពេញ

05-02-2014

សាលារាជធានីភ្នំពេញ បានដាក់អោយ ដំណើរការ​ សេវាដឹកជញ្ជូន រថយន្តក្រុង លើក​ដំបូង​នៅថ្ងៃទី​៥ ​ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ នៅលើ ផ្លូវសាធារណៈ ក្នុងរាជធានី​ភ្នំពេញ។ ពីធីប្រកាស​ដាក់សម្ភោធ ​ដំណើរ​ការសាកល្បង នៃសេវាដឹកជញ្ជូនរថ យន្តក្រុងនេះ បារៀបចំឡើង​ នៅថ្ងៃនេះ​ នៅម្តុំរង្វង់មូលស្តាតចាស់ ដោយមានវត្តមាន ឯកឧត្តម ប៉ា សុជាតិវស្ស អភិបាល នៃគណៈ អភិបាលរាជធានីភ្នំពេញ តំណាង​ទីភ្នាក់ងារ ទីភ្នាក់ងារ​សហប្រតិបត្តិការ ​អន្តរជាតិ ​នៃប្រទេសជប៉ុន Jica មន្រ្តី រាជការ និងប្រជាពលរដ្ឋ ​ជាច្រើន។ ឯកឧត្តម ប៉ា សុជាតិ​វង្ស មានប្រសាសន៍ថា សេវាកម្មដឹកជញ្ជូន រថយន្តក្រុងនេះ រៀបចំ​ ជា​ការសាកល្បង ដោយ​សាលា​រាជធានី​​ភ្នំពេញ​ ​សហការ​ជាមួយ​អង្គការ JICA ក្នុងរយៈពេល១ខែ ចាប់​ពី​ថ្ងៃទី៥ ខែ កុម្ភៈ ដល់ថ្ងៃទី៤ ខែមិនា ឆ្នាំ​២០១៤ ។ តាមរយៈមធ្យោបាយ ធ្វើដំណើរថ្មីនេះ ឯកឧត្តម អភិបាល រាជធានីភ្នំពេញ បាន បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​ រឹត​បន្តឹង​ការចត​រថយន្ត​ តាម​ដងផ្លូវ ចាប់ពី​ពេលនេះ​តទៅ ដើម្បី​សម្រួល​ដល់​ដំណើរការ ​សេវា​ដឹកជញ្ជូន​សាធារណៈ។ រថយន្ត​ក្រុង​ទាំង ១០ គ្រឿង​នោះ មាន​បំពាក់ ​ដោយ​ម៉ាស៊ីន​ត្រជាក់ ហើយ​អាច​​ផ្ទុក ​មនុស្ស​បាន​ពី ៤០ ទៅ ៥០ នាក់ ដោយធ្វើ ចរាចរណ៍​ជា​រង្វង់ តាមដង មហាវិថី​ព្រះមុនីវង្ស បណ្តាក់គ្នា ក្នុង ចំណោម ៣៦ ចំណត ពីផ្សារ​ច្បារអំពៅ ដល់​រង្វង់​មូល​ស្តាត​ចាស់។ ប្រជាពលរដ្ឋ ទាំងឡាយអាច​ធ្វើ ដំណើរតាម​រថយន្ត ក្រុង​សាធារណនេះ​ ចាប់​ផ្តើម​នៅម៉ោង ៥ និង ៣០ នាទី​ព្រឹក​ព្រលឹម និងបញ្ឈប់នៅម៉ោង ៨ និង ៣០ នាទីយប់។ នៅក្នុង អំឡុងពេលសាកល្បងនេះ សេវាដឹកជញ្ជូនរថយន្តក្រុង គិតតម្លៃត្រឹមតែ​១៥០០ រៀល ក្នុង១នាក់ រួមនឹការធ្វីដំណើរ ក្នុង១ ជើងលើរថយន្ត។

សូមបញ្ចាក់ថា សាលារាជធានីភ្នំពេញ​ ធ្លាប់ដាក់អោយដំណើរ​ ការសាល្បងសេវា ដឹក​ជញ្ជូនរថយន្ត​ក្រុង នេះម្តង​រួចមក ហើយនៅក្នុងឆ្នាំ ២០០១។ នៅលើកទី២នេះ ​សាលា​រាជធានី​ភ្នំពេញ​ មានបំណង​ដើម្បី ឆ្លើយតបនឹង តំរូវការ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ដែលមានកំណើន​ ជារាងរាល់​ឆ្នាំ។ សាលារាជធានី​ភ្នំពេញ សង្ឃឹមថា ការប្រើប្រាស ​មធ្យោបាយនេះ អាច​ឲ្យ​ប្រជាពលរដ្ឋ ​ងាកមកលះបង់ប្រើប្រាស់​​ ​រថយន្ត​ផ្ទាល់ខ្លួន បាច្រើន ហើយ​នឹងធ្វើអោយ ទីក្រុងយើង អាចកាត់​បន្ថយ​ការ​កកស្ទះ និងគ្រោះថ្នាក់​ចរាចរណ៍ បានមួយចំណែកធំ។ សាលារាជធានីភ្នំពេញ បានកំណត់ក្នុងជំហានទី១ ដំណើរការ​រថ​យន្ត​ក្រុង ក្នុងរាជធានីភ្នំពេញ តាមបណ្តោយ  ផ្លួវមុនីវង្ស ជំហានទី២ នឹងដាក់ឲ្យ ដំណើរការ តាម​បណ្តោយ ​ផ្លូវ​កម្ពុជា​ក្រោម និងជំហានទី៣ នឹងដាក់ឲ្យដំណើរការ តាមបណ្តោយផ្លូវម៉ៅសេទុង៕