លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌​ និងវិចិត្រសិល្បៈអនុញ្ញាតឲ្យសមាគមអ្នកនិពន្ធខ្មែរ ចូលជួបសម្តែងការគួរសម

24 07 2019

នៅថ្ងៃពុធ ៨រោច ខែអាសាឍឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០១៩​ វេលាម៉ោង​ ១១:០០​ នាទី​​ នៅទីស្ដីការ ក្រសួងវប្បធម៌​ និងវិចិត្រ សិល្ប:​ លោកជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួង វប្បធម៌​ និងវិចិត្រសិល្ប:​ បានអនុញ្ញាត ឲ្យក្រុមការងារ សមាគមអ្នកនិពន្ធខ្មែរ ចូលជួបសម្ដែងការគួរសម​ និងរាយការណ៍ ជូនពីវឌ្ឍនភាពការងារ របស់សមាគម ​។

បន្ទាប់ពីបានស្ដាប់ របាយណ៍ការរួចមក​ លោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា បានថ្លែងអំណរគុណ​ និងកោតសរសេីរ ដល់សមាជិក សមាគមទាំងអស់ ដែលបានធ្វេីកិច្ចការ ជាច្រេីន​កន្លងមក លោកជំទាវបានសម្តែងនូវការគាំទ្រ​ និងលេីកទឹកចិត្ត ឲ្យសមាគមខិតខំបន្ថែម ជាបន្តទៀត​ ។

ជាមួយនេះផងដែរ លោកជំទាវរដ្ឋមន្រ្តី ក៏បានស្នើសុំ ឲ្យសមាជិកសមាគម នៃអ្នកនិពន្ធទាំងអស់ បន្តការយកចិត្តទុកដាក់ ប្រើប្រាស់ឲ្យអស់ពីសមត្ថភាព របស់ខ្លួនក្នុងការនិពន្ធដោយត្រូវបង្កប់ នូវការអប់រំ ដើម្បីជួយដល់យុវជនជំនាន់ក្រោយ ពិសេសរួមចំណែក លើកស្ទួយកិត្យានុភាពសង្គមជាតិ និងត្រូវប្រកាន់ខ្ជាប់ ស្របទៅតាមក្រមសីលធម៌ នៃអ្នកប្រឌិតញាណ។