ឯកឧត្តមរដ្ឋមន្រ្តី វង សូត អញ្ចើញចុះទស្សនកិច្ច នៅមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការបន្ទាយព្រាប

22​ 07 2019

ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ បានអញ្ជើញចុះទស្សនកិច្ច នៅមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ (បន្ទាយព្រាប) នៅស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការអញ្ជើញ ចូលរួមអមដំណើ ពីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ក្រសួង ស.អ.យ និងអង្គការ ពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានពិនិត្យទីតាំងក្នុងមណ្ឌល និងសកម្មភាព បងប្អូនជនពិការ កំពុងសិក្សាជំនាញ ដែលកំពុងបណ្តុះបណ្តាល ជំនាញ រួមមាន ៖ ជូសជុសវិទ្យុ ទូរស្សន៍ ទូសព្ទដៃ កុំព្យុទ័រ គ្រឿងអេឡិចត្រូនិច ម៉ូតូ សំអាង ចម្លាក់ និងចិញ្ចឹមសត្វ ។ ល។

ក្រោយពីបានពិនិត្យទីតាំង និងសកម្មភាព របស់បងប្អូនជនពិការ រួចមក ឯកឧត្តមរដ្ឋមន្រ្តី វង សូត មានទស្សនវិស័យវែងឆ្ងាយ គិតគូ ដល់សុខមាលភាព និងជីវភាពបងប្អូនពិការ ឱ្យមានភាពប្រសើឡើង ថែមមួយកំរិតទៀតនោះ ឯកឧត្តម បានលើកថា នឹងអភិវឌ្ឍន៍តំបន់នេះ ឧ្យក្លាយទៅជា មជ្ឈមណ្ឌលជាតិ ដែលមានកំរិតស្តង់ដាមួយ សម្រាប់វិស័យពិការភាព ដើម្បីផ្តល់សេវា និងផ្តល់ផលប្រយោជន៏ ដល់បងប្អូន ជនពិការឱ្យកាន់តែ ទូលំទូលាយ ជាពិសេសក្នុងគោលបំណង លើកមុខមាត់ជនពិការ ដើម្បីមានលទ្ធភាព ចូលរួមក្នុងការអភិវឌ្ឍ សង្គមជាតិ និងដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលផងដែរ៕

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានឧបត្ថម្ភដល់បុគ្គលិក និងបងប្អូនជនពិការ ដែលជាសិក្ខាកាម ក្នុងម្នាក់ៗថវិកា ចំនួន៥០.០០០រៀលផងដែរ៕