អភិបាលខេត្តកំពត អញ្ជើញចូលរួមការសំណេះសំណាលជាមួយ សិស្សានុសិស្ស និងពិនិត្យទីតាំងសាងសង់អគារ សាលាអនុវិទ្យាល័យ ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

20 05 2019

ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ចូលរួមការ សំណេះសំណាលជាមួយ សិស្សានុសិស្ស និងពិនិត្យ ទីតាំងសាងសង់អគារ សាលាអនុវិទ្យាល័យ ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា នាថ្ងៃអាទិត្យ ១រោច ខែ ពិសាខ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០១៩។ ក្នុងនោះរួមមាន៖
- សាលាអនុវិទ្យាល័យពោធិវង្ស នៅឃុំស្រែសំរោង ស្រុកជំគិរី មានចំនួន ០១ខ្នង មាន ០៥បន្ទប់។
- សាលាអនុវិទ្យាល័យបាលិលេយ្យក៏ ស្ថិតនៅឃុំច្រេស ស្រុកជុំគិរី មានចំនួន ០១ខ្នង មាន ៤បន្ទប់។
- សាលាអនុវិទ្យាល័យអង្គឈូក ស្ថិតនៅឃុំឈូក ស្រុកឈូក មានចំនួន ០១ខ្នង មាន ៥បន្ទប់៕