សម្តេចក្រឡាហោម ស ខេង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី ៧៤ នៃថ្ងៃបង្កេីតកងកម្លាំងនគរបាលជាតិ (១៦ឧសភា១៩៤៥-១៦ឧសភា២០១៩)

16​ 05 2019

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កេីត ខែពិសាខ ឆ្នាំកុរ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០១៩ នាទីស្តីការក្រសួង ក្រសួងមហាផ្ទៃ បានប្រារព្ធ​ពិធី អបអរសាទរខួបអនុស្សាវរីយ៍ លេីកទី ៧៤ នៃ​ថ្ងៃបង្កេីតកងកម្លាំងនគរបាលជាតិ (១៦ឧសភា១៩៤៥-១៦ឧសភា២០១៩) ក្រោមអធិបតី​ភាព ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងមានការ​ចូលរួម​ ពីថ្នាក់ដឹក​នាំមន្រ្តីនគរបាលជាតិ គ្រប់ជាន់ថ្នាក់ផងដែរ។

គួររំលឹកថា កងកម្លាំងនគរបាលជាតិត្រូវ បានបង្កេីតឡេីងក្រោម ស្នាព្រះហស្តរបស់ ព្រះករុណា ព្រះ​បាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដេីម្បីរក្សា សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ និង សុវត្ថិភាពសង្គម ការពារ សុវត្ថិភាព សណ្ដាប់ធ្នាប់ នៃសកម្មភាព បាតុកម្ម – កូដកម្ម បញ្ចៀស នូវរាល់ សកម្មភាព ភេរវកម្ម ទប់ស្កាត់ ឧក្រិដ្ឋកម្ម ឆ្លង ដែន ការពារ រាជរដ្ឋាភិបាល ស្របច្បាប់ ការពារ បាវនាជាតិ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ រដ្ឋធម្មនុញ ។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងរៀបចំប្រព្រឹត្តនេះ ធំជាងមុនដោយមានការ តាំងពិព័រណ៍ នូវរូបថត អនុស្សាវរីយ៍ជាច្រើន នៃសកម្មភាព របស់នគរបាលគ្រប់រាជធានី - ខេត្ត និងនាយកដ្ឋាន នានា ដែលចំណុះឲ្យក្រសួងមហាផ្ទៃ និងអគ្គស្នងការ នគរបាលជាតិផងដែរ៕