ឯកឧត្តមអ៊ាង សុផល្លែត អញ្ជើញ ដឹកនាំកិច្ចប្រជុំស្តីពី “ការរៀបចំទិវាជីវៈចម្រុៈអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៩”

08 05 2019

នារសៀលថ្ងៃពុធ ៥កើត ខែពិសាល ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋលេខាធិការ​ ក្រសួងបរិស្ថាន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ស្តីពី “ការរៀបចំទិវាជីវៈចម្រុៈអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៩”។
កិច្ចប្រជុំផ្តោតទៅលើ
១. ការបែងចែកតួនាទី ភារកិច្ចរបស់គណ:កម្មការរៀបចំ ទិវាជីវៈចម្រុៈអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៩ដែលមាន ៥អនុគណៈកម្មាចំណុះ គឺ - អនុគណៈកម្មការរៀបចំទិវា ខ្លឹមសារ និងរចនាបទ
- អនុគណៈកម្មការ រៀបចំទីតាំង ប្រារព្ធទិវា និងទទួលភ្ញៀវ
- អនុគណៈកម្មការ សិល្ប: កម្មវិធីប្រកួតប្រជែង និងរូបភាពក្នុងទិវា
- អនុគណៈកម្មកាព័ត៌មាន និងផ្សព្វផ្សាយ ក្នុងទិវា
- និងអនុគណៈកម្មការ រៀបចំ និង ផ្គត់ផ្គង់ថវិកា
២. ពិនិត្យ ពិភាក្សា និងសម្រេច នូវរបៀបវារៈកម្មវិធី និង ខ្លឹមសារសំខាន់ៗ នៃដំណើរការកម្មវិធីការ រៀបចំទិវាជីវៈចម្រុៈអន្តរជាតិ ២២ ឧសភា ឆ្នាំ២០១៩ ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅ ដោយរលូន និងជោគជ័យ ក្នុងគោលបំណង លើកកម្ពស់ការគ្រប់គ្រង និងការអភិរក្ស ធនធានជីវចម្រុះនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ឋិភាព និងជាឱកាសសម្រាប់ផ្សព្វផ្សាយ ដល់សាធារណជន អោយកាន់តែយល់ដឹង ពីតម្លៃ និងចូលរួមការពារ ជីវចម្រុះ និងប្រពន្ធ័អេកូឡូស៊ី របស់យើង។
គួរបញ្ជាក់ថា ៖នៅឆ្នាំនេះ ក្នុងនាមជាប្រទេស ហត្ថលេខី និងស្ថាប័នបង្គោល ក្នុងការអនុវត្តអនុសញ្ញា សហប្រជាជាតិ ស្តីពីជីវៈចម្រុះក្រសួងបរិស្ថាន ក្រោមប្រធានបទ “ជីវ:ចម្រុះរបស់យើង អាហារយើង សុខភាពរបស់យើង” នៅឧទ្យាន សែនមនោរម្យ ខេត្តមណ្ឌលគីរី។