ការប្រឡងប្រជែងថ្លែងសុន្ទរកថាជាភាសាជប៉ុនលើកទី១១សម្រាប់សិស្សវិទ្យាល័យ

06 05 2019

ដើម្បីលើកទឹកចិត្ត ដល់សិស្សវិទ្យាល័យ ដែលសិក្សាភាសាជប៉ុន ព្រមទាំងដើម្បីជាស្ពានភ្ជាប់ទំនាក់ទំនង រវាងជប៉ុន និងកម្ពុជា នាពេលអនាគត ការប្រឡង ប្រជែងថ្លែងសុន្ទរកថា ជាភាសាជប៉ុន សម្រាប់សិស្សវិទ្យាល័យ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយលើកនេះ ជាការប្រកួត លើកទី១១។

កម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំច ឯកស័ក ព.ស.២៥៦២។
សូមជម្រាបថា កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដោយអង្គការក្រៅរដ្ឋាភិបាល ALC Communications។ ឆ្នាំ២០១៩នេះ បេក្ខជន ១០នាក់ ត្រូវបានជ្រើសរើស ក្នុងចំណោមបេក្ខជន ដាក់ពាក្យសរុប ៣០នាក់ ដោយក្នុងនោះ ក៏មានការចូលរួម ពីសំណាក់ លោក ស៊ូហ្សឹគី ហ៊ីរ៉ូណូរី ទីប្រឹក្សា នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលរួមទស្សនា ការប្រឡងនេះផងដែរ៕