ឯកឧត្តម អង្គ វង្ស អញ្ជើញចូលរួមប្រជុំពិនិត្យ និងការពារលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី បត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សុី

12 11 2018

នាព្រឹក ថ្ងៃច័ន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមប្រជុំពិនិត្យ និងការពារ​លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម​ លើសន្ធិសញ្ញាស្តីពី បត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សុី ជាមួយគណៈកម្មការនីតិកម្ម (គណៈកម្មការទី៦) នៃរដ្ឋសភា។