ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង

07 11 2018​

ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច​ សំរឹទ្ធិស័ក ​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​០៧ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅមន្ទីរអភិវឌ្ឍន៍ជនបទ​ ខេត្តកំពង់ឆ្នាំង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី បានផ្តាំផ្ញើនិងណែនាំ ដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្ដីរាជការឲ្យបង្កើនការ យកចិត្តទុកដាក់ និងយកស្មារតីទទួលខុសត្រូវ អនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្ដ ចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ជាពិសេសវិស័យអភិវឌ្ឍន៍ជនបទ (២០១៩-២០២៣) ឲ្យសម្រេច បានជោគជ័យ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕