ជំនួបពិភាគ្សារវាង លោក Christian Vigouroux ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានបាស្ទ័រ ប្រទេសបារាំងជាមួយ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល

25 10 2018

នាថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង​សុខាភិបាល ឯកឧត្តម​ សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោក Christian Vigouroux ប្រធាន ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានបាស្ទ័រ ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានសម្តែងការ ស្វាគមន៍ដល់ លោក Christian Vigouroux និងថ្លែងអំណរគុណ ដល់វិទ្យាស្ថា នបាស្ទ័រ ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រ ដល់វិទ្យាស្ថានបាស្ទ័រកម្ពុជា និងសកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលកម្ពុជា លើវិស័យសិក្សា ស្រាវជ្រាវ និងការបណ្តុះបណ្តាល ធនធានមនុស្ស។
លោក Christian បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី ថាវិទ្យាស្ថានបាស្ទ័របានសហការ ជាមួយ សកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល ក្នុងការសិក្សាស្រាវជ្រាវ ទៅលើជំងឺឆ្លង ដូចជាគ្រុនឈាម រលាកសួត ជំងឺឆ្កែឆ្កួត ជំងឺផ្តាសាយ និងជំងឺឆ្លងដទៃទៀត និងជួយបង្កើន សមត្ថភាពរបស់ អ្នកស្រាវជ្រាវវ័យក្មេង។ លើសពីនេះទៀត វិទ្យាស្ថានបាស្ទ័រ ក៏បានជួយ ដល់ផ្នែកបង្កើនសមត្ថភាព របស់មន្រ្តីសុខាភិបាលកម្ពុជា វ័យក្មេង​ តាមរយៈការបញ្ជូននិស្សិត វ័យក្មែងទៅសិក្សាអនុវត្តអំពីវិទ្យាសាស្រ្ត វេជ្ជសាស្រ្ត នៅប្រទេស បារាំងផងដែរ។ លោក Christian ក៏បានស្នើសុំ ឯកឧត្តម រដ្ឋមន្រ្តី បន្តការគាំទ្រដល់សកម្មភាព របស់វិទ្យាស្ថាន បាស្ទ័រកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ លោក Christian និងវិទ្យាស្ថានបាស្ទ័រ ដែលតែងតែ ឧបត្ថម្ភគាំទ្រ ដល់គម្រោងសិក្សាស្រាវជ្រាវ និងសុំឱ្យបន្តជួយ ដល់ការអភិវឌ្ឍន៍ ធនធានមនុស្ស ជាពិសេសនិស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ដើម្បក្លាយជាធនធានមនុស្ស ទៅថ្ងៃអនាគគ។