ឯកឧត្តម ថោង ខុន ដឹកនាំកិច្ចប្រជុំពិភាក្សា​ ស្តីពីការត្រៀមរៀបចំ តាំងពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម សកម្មភាពកីឡា និងពិធីបុណ្យឆ្លងឆ្នាំសកល

04 10 2018

នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការ​ ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានដឹកនាំ កិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមរៀបចំ តាំងពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម សកម្មភាពកីឡា និងពិធីបុណ្យឆ្លងឆ្នាំសកល (New Year Countdown) នៅក្នុងឱកាសពិធីសម្ពោធ វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ និងអបអរសាទរខួប លើកទី២០ នៃការបញ្ចប់សង្គ្រាមសុីវិល នៅកម្ពុជា ពីថ្ងៃទី ២៩-៣១ ធ្នូ ២០១៨។ កិច្ចប្រជុំនេះ មានការចូលរួម ពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាច្រើននាក់ ដែលមានឈ្មោះ ក្នុងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល។