ចុះត្រួតពិនិត្យ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះអ្នកធ្វើដំណើរលើដងផ្លូវសាធារណៈ

04 10 2018

នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១០ រោច ខែភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ មឹន មាណវី អគ្គលេខាធិការ​ នៃគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក តំណាងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនា អគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការសហការ ចូលរួមពីក្រុមការងារ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានរៀបចំត្រួតពិនិត្យ បណ្ណបើកបរ និង បណ្ណសម្គាល់យានយន្ត នៅតាមបណ្តោយផ្លូវជាតិ លេខ១។
ជាលទ្ធផល នៃការត្រួតពិនិត្យ បានត្រួតពិនិត្យយានយន្តសរុប ចំនួន 72 គ្រឿង ក្នុងនោះបានរកឃើញ ÷
១. មានបណ្ណបើកបរត្រឹមត្រូវ ៤៨ បណ្ណ , បណ្ណក្លែងក្លាយ 2 បណ្ណ , អត់មានបណ្ណ 7 បណ្ណ , បណ្ណថតចម្លង 1 បណ្ណ , បណ្ណបើកបរខុសប្រភេទ យាន 12 បណ្ណ និងលិខិតបញ្ជាក់ថា ប្តូរបណ្ណបើកបរចេញ ដោយសាលាបង្រៀន បើកបរ ចំនួន 2 លិខិត
២. បណ្ណសម្គាល់យានយន្តត្រឹមត្រូវ 51 បណ្ណ , ថតចម្លង 9 បណ្ណ , អត់មានបណ្ណ សម្គាល់ 12 ( ឡានខុសពណ៌ 2)
៣. បានឃាត់ រក្សាទុកយានយន្ត ចំនួន 5 គ្រឿង (2 ទាក់ទងករណីបណ្ណ បើកបរក្លែងក្លាយ និង 3ទាក់ទង អត់ឯកសារ)។
៤. ចែកឯកសារអប់រំ ស្តីពីសុវត្ថិភាពចរាចរណ៍÷ សៀវភៅច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក 100 ក្បាល , ឯកសារជំនួយស្មារតី ច្បាប់ចរាចរណ៍ 100 ច្បាប់ , ចំណាំងផ្លាត 200 សន្លឹក , ក្រមសីលធម៏ សុវត្ថិភាព ១០ ចំណុច 100សន្លឹក ។