ឯកឧត្តម វង សូត អញ្ជើញចែកកង់ចំនួន ៤០០គ្រឿង ដែលជាជំនួយរបស់អង្គការកុតឹសៃ (KOKUSAI) KJO ប្រទេសជប៉ុន ជូនសិស្សានុសិស្សក្រីក្រ និងមណ្ឌលកុមារកំព្រា នៅខេត្តស្វាយរៀង

02 10 2018

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចែកកង់​ ចំនួន៤០០គ្រឿង ដែលជាជំនួយរបស់អង្គការ កុតឹសៃ (KOKUSAI) KJO ប្រទេសជប៉ុន ជូនសិស្សានុសិស្សក្រីក្រ និងមណ្ឌលកុមារកំព្រា នៅខេត្តស្វាយរៀង។
ពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួម ពីតំណាងអង្គការកុគឹសៃ (KOKUSAI) KJO ប្រធានអង្គការ អាស់ប៉េកា និងមន្រ្តីរាជការ ក្រសួងជាច្រើនរូបទៀត ព្រមទាំងប្រធាន មន្ទីរក្រសួងសង្គមកិច្ច និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង ៥០០នាក់។