គណៈកម្មការប្រឹក្សាការងារនឹងចាប់ផ្តើមប្រជុំពិភាក្សាការចរចាប្រាក់ឈ្នួលអប្បបរមាចាប់ពីថ្ងៃទី១០ កញ្ញា តទៅ

03 09 2018

នាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនិងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ គណៈកម្មការប្រឹក្សាការងារ បានចេញ សេចក្តីថ្លែងការណ៍ ដោយបានបញ្ជាក់ថា ភាគីទាំងបីរួមមានភាគី កម្មករនិយោជិត ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល បានសម្រេចបន្តប្រើប្រាស់ យន្តការក្រុមការងារ បច្ចេកទេសត្រីភាគី ដែលមានសមាសភាព ចំនួន១៦រូប មកពីភាគីនីមួយៗ ដើម្បីពិភាក្សាប្រាក់ឈ្នួល អប្បបរមា ដែលក្រុមការងារនេះ នឹងចាប់ផ្តើមពិភាក្សា ចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ តទៅ៕