ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលជួបតំណាងសមាគមសម្ព័ន្ធខែ្មរ-ចិននៅកម្ពុជា ដែលដឹកនាំដោយលោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC)

04​ 07 2018

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាល នៃ “មូលនិធិគន្ធបុប្ផាកម្ពុជា” បានទទួលជួបតំណាង​ សមាគមសម្ព័ន្ធខែ្មរ-ចិននៅកម្ពុជា ដែលដឹកនាំដោយ លោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន វិនិយោគទុនអណិកជនកម្ពុជា (OCIC) និង ជាប្រធានសមាគម ដែលបានបំផុសចលនា ផ្សព្វផ្សាយ និងលើកទឹកចិត្ត ដល់សមាជិក ដើម្បីចូលរួម ផ្តល់វិភាគទាន សប្បុរធម៌ ដល់ មូលនិធិគន្ធបុប្ផាកម្ពុជា, នៅព្រឹកថ្ងៃទី 0៤ ខែ កក្កដា ឆ្នាំ ២០១៨, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។