ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ ជាមួយគណះកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវះ និងកិច្ចការនារី និងអន្តរគណះកម្មការនៃព្រឹទ្ធសភា

12 06 2018

នៅថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំជាមួយគណះកម្មការ សុខាភិបាល​ សង្គមកិច្ច​ អតីតយុទ្ធជន​ យុវនីតិសម្បទា​ ការងារ​ បណ្តុះបណ្តាលវិជ្ជាជីវះ​ និងកិច្ចការនារី និងអន្តរគណះកម្មការ​នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ​ មាន​ សំអាន ប្រធានគណះកម្មការ​ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីប្រាក់ឈ្នួលអប្បបរមា​ និងច្បាប់ ស្តីពីវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ស្តីពីការងារ។