អគ្គនាយកដ្ឋានផែនការ​ នៃក្រសួងផែនការរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ ស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅទីប្រជុំជន

11 06 2018

ថ្ងៃច័ន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំប្រុស ទីរួមខេត្តកំពង់ចាម
អគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ បានរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ ស្តីពីនីតិវិធីអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ នៅទីប្រជុំជន ក្រោមអធិបតីភាព ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ ក្រសួងផែនការ ព្រមជាមួយការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន មន្រ្តីបច្ចេកទេស នៃមន្ទីរផែនការរាជធានី ខេត្ត និងតំណាងបណ្តាញជនងាយរងគ្រោះ មកពីតំបន់គោលដៅ របស់កម្មវិធីUNDP។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១១-១៤ ខែមិថុនា ឆ្នាំ២០១៨ ចូលរួមពីខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និង រាជធានីភ្នំពេញ។