ពិធីសូត្រមន្តលើករាសីសុំសុខសិរីសួស្ដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

09 04 2018

នៅទីស្តីការក្រសួង​ ពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ មានរៀបចំ ពិធីសូត្រមន្តលើករាសី ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលនឹងចូលមក ដល់នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។

ពិធីដ៏នក្ខត្តឫក្សនេះ ក៏មានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី រាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងពាណិជ្ជកម្ម ដើម្បីទទួលយក នូវការប្រោះព្រំពរជ័យ សិរីមង្គល វិបុលសុខ ពីទេវតាឆ្នាំថ្មី គឺព្រះនាងមហោទរាទេវី ដែលជាបុត្រីទី៧ នៃកបិលមហាព្រហ្ម តំណាងឲ្យថ្ងៃសៅរ៍ ដែលនឹងយាងមក គ្រប់គ្រងចក្រវាល នៅក្នុងឆ្នាំនេះ។