ផ្ទះចំនួន ៥០០ ខ្នង និងអណ្ដូងស្នប់មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បាននិងកំពុងសាងសង់ជូនគ្រួសារយោធិន និងនគរបាល

27​ 03 2018

ផ្ទះចំនួន ៥០០ ខ្នង និងអណ្ដូងស្នប់មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បាននិងកំពុងសាងសង់ជូនគ្រួសារយោធិន និងនគរបាល ។ក្នុងដំណើរចុះត្រួតពិនិត្យ និងសួរសុខទុក្ខ កងកម្លាំងយោធិន និងនគរបាលដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រុំដែនកម្ពុជា ឡាវ កាលពីព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៨ន នៅចំណុចស្រែចំប៉ា ចន្លោះបង្គោលព្រំដីលេខ ៣៦-៤០ ភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ។ នេះបើយោងតាមដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ជា សុផារ៉ា ទេស រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធិពលខេមរភូមិន្ទ។