ព្រះរាជាណាចក្រកម្ពុជា បាននាំចេញទំនិញទៅកាន់ចក្រភពអង់គ្លេស ជាទឹកប្រាក់ប្រមាណ1.2ប៊ីលានដុល្លា នៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះ

12-02-18

ព្រះរាជាណាចក្រកម្ពុជា បាននាំចេញទំនិញទៅកាន់ចក្រភពអង់គ្លេសជាទឹកប្រាក់ប្រមាណ1.2ប៊ីលានដុល្លា នៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះ ។  នេះបើតាមឯកឧត្តម  ជុំ សន្ទរី  អនុរដ្ឋលេខាធិការក្រសួងការបរទេស  និងកិច្ចសហប្រតិបត្តិការអរន្តជាតិ   បានអោយដឹងនៅក្នុងឪកាសដែរ ឯកឧត្តម អេតវើត វ៉ាយសី បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស ទទួលបន្ទុកពាណិជ្ជកម្មកម្ពុជា ជួបសម្តែងការគួរសមជាមួយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងឪកាសដឹកនាំប្រតិភូទស្សនៈកិច្ចលើកដំបូងនៅកម្ពុជា នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ នារាជធានីភ្នំពេញ ។ឯកឧត្តម ជុំ សន្ទរី បានអោយដឹងថា ព្រះរាជាណាចក្រកម្ពុជា   បាននាំចេញទំនិញទៅកាន់ចក្រភពអង់គ្លេស     ជាទឹកប្រាក់ប្រមាណ  1.2ប៊ីលានដុល្លា នៅក្នុងឆ្នាំ២០១៧ក   ន្លងទៅនេះ ខណៈដែរនៅឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ មានត្រឹមតែ ៨០០លានដុល្លាប៉ុណ្ណោះ ហើយទំនិញដែរកម្ពុជានាំយកទៅចក្រភពអង់គ្លេសភាពច្រើនគឺសម្លៀកបំពាក់ ។ ឯកឧត្តមបានបន្តថា តាមរយៈ តំណើរទស្សនៈកិច្ចរបស់ឯកឧត្តម អេតវើត វ៉ាយសី បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស ទទួលបន្ទុកពាណិជ្ជកម្មកម្ពុជានេះ គឺពិតជាធ្វើអោយទំនាក់ទំនង់ផ្នែកពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែរីកចំរើនបន្ថែមទៀត ។នៅក្នុងឪកាសនោះ ឯកឧត្តម អេតវើត វ៉ាយសី បានបញ្ជាក់ផងដែរថា ៖ បំណងរបស់រដ្ឋាភិបាលអង់គ្លេស គឺអង់គ្លេស និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា ដោយធ្វើការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម និងផលិតផលរបស់អង់គ្លេស រួមនិងវត្តមានរបស់ធុរៈរបស់អង់គ្លេសនៅកម្ពុជា ។     ឯកឧត្តមបានចាប់អារម្មណ៍ឃើញថា  កម្ពុជាពិតជាមានសន្ទុះរីកចំរើនផែ្នកសេដ្ឋកិច្ចលឿន   ក្នុងនោះនៅថ្ងៃខាងមុខចក្រភពអង់គ្លេសនិងត្រៀមខ្លួនធ្វើជាដៃគូដ៏សំខាន់ ក្នុងទំនាក់ទំនងផ្នែកពាណិជ្ជកម្មផងដែរ ។ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានលើកឡើងបំនងរបស់កម្ពុជា ចង់អោយមានការនាំចូលនូវផលិតផលកសិកម្មរបស់កម្ពុជាទៅក្នុងទីផ្សាររបស់ចក្រភពអង់គ្លេសដូចជា អង្គរ ដែរអង្គរកម្ពុជាជាប់ឈ្មោះជាអង្គរល្អបំផុតក្នុងលោក ។ ឯកឧត្តមក៏បានលើឡើងពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានកិច្ចសហប្រតិបត្តិការការទូត និងទំនាក់ទំនងអន្តរជាតិ ជាមួយ និងវិទ្យាស្ថានការទូតរបស់ចក្រភពអង់គ្លេសផងដែរ ។ សូមបញ្ចាក់ថា នេះជាលើកទី១ហើយ ដែរឯកឧត្តម អេត វើត  វ៉ាយសី បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស ទទួលបន្ទុកពាណិជ្ជកម្មកម្ពុជា បានធ្វើតំណើរទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈទស្សនៈកិច្ចនេះ និងធ្វើអោយព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស កាន់តែពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសតាមរយៈការធ្វើពាណិជ្ជកម្ម និងវិស័យអប់រំ។