រដ្ឋមន្ត្រី ថោង ខុន ណែនាំមន្ទីរទេសចរណ៍ខេត្តជាប់សមុទ្រ ត្រូវចាត់វិធានការតឹងរឹងចំពោះអាជីវកម្មគ្មានអាជ្ញាបណ្

08.02.18

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានណែនាំបន្ថែមដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ពិសេសខេត្តជាប់សមុទ្រ ត្រូវពង្រឹងការអនុវត្តច្បាប់និងបទដ្ឋានគតិយុត្តពាក់ព័ន្ធចំពោះប្រតិបត្តិករទេសចរណ៍និងវិនិយោគិនទេសចរណ៍បើម្ចាស់អាជីវកម្មទេសចរណ៍ ណា បើកអាជីវកម្មគ្មានអាជ្ញាបណ្ណ ត្រូវចាត់វិធានការឲ្យបានតឹងរឹងតាមច្បាប់។ ការណែនាំរបស់ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន លើក​ឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់និងបទដ្ឋានគតិយុត្តពាក់ព័ន្ធដល់ប្រតិបត្តិករទេសចរណ៍វិនិយោគិនទេសចរណ៍ នៅរមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងនូវបញ្ហាមួយចំនួនថា ម្ចាស់អាជីវកម្មសណ្ឋាគារមួយចំនួន ពេលមានអាជ្ញាបណ្ណកាស៊ីណូ បែរជាលែងមកសុំអាជ្ញាបណ្ណសណ្ឋាគារ ដែលនេះជាអំពើខុសច្បាប់.បើដូច្នេះមន្ទីរទេសចរណ៍ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះណែនាំដល់ពួកគេឲ្យមកសុំអាជ្ញាបណ្ណសណ្ឋាគារ។ តែបើពួកគេមិនព្រម​មក​សុំអាជ្ញាប័ណ្ណទេ តាមនីតិវិធី ត្រូវតែទទួលការផាកពិន័យតាមច្បាប់ហើយបើពួកគេនៅតែមិនព្រមទៅបង់ការផាកពិន័យទៀតត្រូវតែផ្អាកអាជីវកម្មជាបណ្ដោះ អាសន្ន។ ចំពោះអាជីវកម្មកាស៊ីណូ ក្រោយបានទទួលការអនុញញាត្តិពីរាជរដ្ឋាភិបាលត្រូវទៅម្ចត្រូវទៅ​សុំអាជ្ញា​បណ្ណពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា ការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ​​ចំពោះប្រតិបត្តិករទេសចរណ៍ និងវិនិយោគិនទេសចរណ៍នេះ គឺដើម្បីឆ្លើយតបនឹងកំណើនទេសចរជាតិ-អន្តរជាតិ ដែលកំពុងកើនឡើងជារៀងរាល់ឆ្នាំដោយនៅឆ្នាំ ២០១៧កម្ពុជាទទួលបានទេសចរអន្តរជាតិ ៥.៦លាននាក់កើនឡើង១២%។ តាមការព្យាករណ៍នៅឆ្នាំ២០២០កម្ពុជានឹងទទួលបានទេសចរអន្តរជាតិយ៉ាងតិច៧លាននាក់ក្នុងនោះតំបន់ឆ្នេរសមុទ្រនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ២លាននាក់ និងទេសចរជាតិប្រមាណ ៤លាននាក់។នៅឆ្នាំ២០១៧ ខេត្តព្រះសីហនុទទួលបានទេសចរជាតិជាង១លាននាក់ និងទេសចរអន្តរជាតិប្រមាណ ៤៧ម៉ឺននាក់ កើនឡើង១៦% ក្នុងនោះទេសចរចិនមានចំនួន១២ម៉ឺននាក់កើនឡើង១២៦% ស្ថិតក្នុងលំដាប់ទី១ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេគំរូពហុបំណងខណៈដែលឆ្នេរសមុទ្រកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ជា «ឆ្នេរសមុទ្រស្អាតជាងគេបំផុតលើសកលលោក» និងប្រសិទ្ធនាមជា «តារារះនាទិសនិរតី»៕